ជំងឺ​គាំងបេះដូង ដែល​ភាសា​អង់គ្លេស​ហៅ​ថា heart attack ឬ​myocardial infarction គឺជា​ការ​ខូចខាត​ជា​រៀង​រហូត​នៃ​សាច់ដុំ​បេះដូង ។ `«Myo»​មាន​ន័យ​ថា សាច់ដុំ “cardial”​មាន​ន័យ​ថា​បេះដូង និង “infarction”​មាន​ន័យ​ថា​ជា​ការ​ស្លាប់​ជាលិកា ដោយ​មក​ពី​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់។  អ្នកមានរោគគាំងបេះដូងនេះច្រើនមានរោគសញ្ញាដូចជា​ អស់កម្លាំងល្ហិតល្ហៃ​ បែកញើស តឹងពោះ ភាពមិនស្រួលក្នុងខ្លួនដូចជា (ឈឺក្នុងទ្រូង ឈឺដៃ ឬឈឺក្រោមទ្រូង)  បេះដូងដើរញាប់​ ឬខុសធម្មតា។

ថ្មីៗនេះគេបានស្រាវជ្រាវរកឃើញនូវវិធីទប់ស្កាត់អ្នកដែលមានរោគគាំងបេះដូងត្រូវការសង្គ្រោះបន្ទាន់បានភ្លាមៗក្នុងរយះពេល១នាទី ដោយឲ្យផឹកម្សៅម្ទេស១ស្លាបព្រាកាហ្វេលាយជាមួយទឹក១កែវភ្លាម តែបើអ្នកជម្ងឺបាត់ស្មារតីយកម្សៅម្ទេសលាយទឹកបន្តិច រួចបន្តក់ក្រោមអណ្តាត ៣ ឬ ៤តំណក់។ ធ្វើដូចនេះអ្នកជម្ងឺអាចដឹងខ្លួនវិញ។

* របៀបធ្វើថ្នាំស្រាម្ទេសទុកប្រើបានយូរ៖

– ម្សៅម្ទេស ម្ទេសស្រស់៤ផ្លែ ស្រាខ្លាំង 50% (អាចស្រា vodka) ដប១មានចំណុះ១លីត្រ

– ដាក់ម្ទេសស្រស់ និងម្សៅម្ទេសត្រាំក្នុងស្រា ក្រឡុកឲ្យចូលគ្នា រួចបិតឲ្យជិតទុកប្រហែល ២៨ថ្ងៃ អាចប្រើបាន។ រក្សានៅកន្លែងស្ងួត និងត្រជាក់ បើចង់ឲ្យខ្លាំងទុករហូត៣ខែ ទើបយកមកចេញមកប្រើ ទឹកថ្នាំនេះមិនចេះខូចទេ។

– ឲ្យអ្នកជម្ងឺគាំងបេះដូង ឬស្ត្រូកម្តង ៥ ទៅ ១០ដំណក់ ហើយ​៥នាទីក្រោយឲ្យ ៥តំណក់ទៀត បើអ្នកជម្ងឺមិនដឹងខ្លួនឲ្យ ១ ទៅ ៣ដំណក់ ដាក់ក្រោមអណ្តាត ៥នាទី ក្រោយឲ្យម្តងទៀត ហើយរៀងរាល់៥នាទីឲ្យផឹកម្តងរហូតដល់អ្នកជម្ងឺធូរស្រាល។

សូមបញ្ជាក់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថា វិធីនេះអាចអនុវត្តន៏ធ្វើទៅបានលុះត្រាតែអស់លទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ ដែលអាចនិយាយបានថាវាគឺជាជម្រើសចុងក្រោយ។ បើសិនជាអ្នកជំងឺមានអាការៈគាំងបេះដូងភ្លាមៗ សូមរូតរះបញ្ជូនទៅមន្ទីរពេទ្យឲ្យបានលឿនបំផុតតាមដែរអាចធ្វើទៅបាន ៕