ភ្នំពេញៈ កាលពី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវតីរូបស្រស់សោភាម្នាក់ អាយុប្រហែល១៨ឆ្នាំ មិនដឹងថា មានបញ្ហាផ្លូវចិត្ត ប្រតិកម្មថ្នាំញៀន ឬមានជំងឺអ្វីក្នុងខ្លួនឡើយ ស្លៀកខោយឺតជើងវែង ពណ៌ខៀវ អាវយឺត ដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូបតូចមួយពុំមានអ្វីទេ កំពុងដើរតាមផ្លូវ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចក៍នាំនាងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាសង្កាត់ភ្នំពេញថ្មី។


ស្រាប់តែសមត្ថកិច្ចភ្លេចខ្លួនបន្តិច នាងរត់ចេញរទៅឡើងអង្គុយលើរ៉ឺម៉កម៉ូតូកង់បី ទាំងមិននិយាយស្តីអ្វីទាំងអស់ ដោយខ្លាចមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយដល់រូបនាង កម្លាំងអាជ្ញាធរ តាមចាប់ឃាត់ នាងយកមករក្សាទុកជាបណ្តោះអាសន្ន នៅសាលាសង្កាត់វិញ និងបានអំពាវនាវដល់សាច់ញាតិក្រុមគ្រួសារយុវតីដូចមានភិនភាគខាងលើ សូមមកសាកសួរនៅសាលាសង្កាត់ភ្នំពេញថ្មី ។


លុះយប់ជ្រៅបន្តិចស្រាប់តែឮនាង និយាយថា ព្រែកទាៗ! ក៏ទាក់ទងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សួរនាំរកទីលំនៅរបស់នាងដែរ តែរកមិនឃើញ ព្រោះយប់អធ្រាត្រទៅហើយ ពិតជាមិនអាចទុកចោលបានទេ ណាមួយនាងជាស្រីទៀត ទើបសម្រេចទាក់ទងប្រគល់ខាងស្ថានីយវិទ្យុABC ជួយផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក រួមទាំងការថែទាំបណ្ដោះអាសន្នមួយរយៈសិន ទម្រាំស្វែងរកសាច់ញាតិនាងឃើញ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕