សាកល្បងអនុវត្តន៏ រូបមន្តធម្មជាតិសំរាប់អ្នកមានបញ្ហាឡើងជាតិអាស៊ីដ

ជំងឺលើសជាតិអាស៊ីដ គឺជាជំងឺម្យ៉ាងដែលវាអាចកើតមានឡើងភាគច្រើនទៅលើមនុស្សចាស់ ហើយមូលហេតុចំបងនៃការឡើងជាតិអាស៊ីត គឺបណ្ដាលមកពី ហូបចំណីអាហារដែលមានជាតិអាស៊ីតខ្ពស់ មានដូចជា ស្រាបៀរ , សាច់ , ខ្លាញ់ ទឹកក្រូច គ្រឿងក្នុងសត្វ និង បង្កង ។ល។ ហើយវាច្រើនតែមានរោគសញ្ញាដូចជា ក្អករ៉ាំរ៉ៃ ឈឺចង្កេះ រឹងក​ ឈឺសន្លាក់ដៃជើង ឡើងទម្ងន់រហូតធាត់ជ្រុល មានបញ្ហាភ្លេចភ្លាំង និងវង្វេង មានជំងឺទាក់ទងនឹងប្លោកនោម តម្រងនោម ហើយជំងឺនេះដែរបើយើងមិនព្យាបាលវាឲ្យទាន់ពេលនោះទេ វាអាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុ​ ជីវិតថែមទៀតផង។

បើបងប្អូនណាកំពុងតែមានបញ្ហាឡើងជាតិអាស៊ីដ​ ហើយបានទៅពិនិត្យនៅឯមន្ទីរពេទ្យតែនៅមិនទាន់ធូរស្បើយ សូមបងប្អូនកុំទាន់អាលបារម្ភអី ពីព្រោះថ្មីៗនេះគេបានរកឃើញនូវវិធីព្យាបាលមួយតាមបែបរូបមន្ដធម្មជាតិ ដែលវិធីនេះត្រូវបានគេយកទៅអនុវត្តន៏ជាមួយអ្នកដែលមានជំងឺឡើងជាតិអាស៊ីដ ប្រកបទៅដោយប្រសិទ្ធភាព។ គ្រឿងផ្សំរបស់វាងាយរក ហើយមិនពិបាកក្នុងការធ្វើទៀតផង។

+គ្រឿងផ្សំ៖
–ក្រូចឆ្មារ ១ចំណិត

–ខ្ញីខ្ចី ១ ដុំ

–ត្រសក់មួយផ្លែ(រើសយកអាធំបន្តិច)

– ឃិនឆាយ ២ ដើម

+វិធីធ្វើ៖
–ជាដំបូងអ្នកត្រូវលាងគ្រឿងផ្សំខាងលើអោយបានស្អាតល្អជាមុនសិន
-ចិតឃិនឆា និង ត្រសក់ជាចំណិតៗ ពុះក្រូចឆ្មារមួយចំហៀង ហើយចិតខ្ញីជាបន្ទះៗ

–លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា កិនយកទឹកផឹក
-ផឹកវា ១ ទៅ ២ដងក្នុង ១ ថ្ងៃ រហូតទាល់តែអ្នកមានអារម្មណ៍ថាធូរស្រាល។

សូមបញ្ជាក់ឲ្យបានលម្អិតថា មុននិងប្រើប្រាស់នូវមធ្យោបាយមួយនេះ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕