ដំណាំ​ខាត់ណាផ្កា​ ជា​ដំណាំ​អាច​ដុះ​លូតលាស់​បាន​ពេញ​មួយឆ្នាំ វា​ត្រូវការ​ស៊ី​តុ​ណ្ហ​ភាពជា​មធ្យម​ចាប់ពី 15-20 អង្សា​សេ​។ ខាត់ណាផ្កា ត្រូវបានកសិករភាគច្រើននិយមដាំដុះបំផុត ជាពិសេសនៅក្នុងរដូវបុណ្យទាន ជាប្រភេទបន្លែកំពុងពេញនិយមទទួលទានច្រើន ដែលផ្សំក្នុងម្ហូបអាហារ ចាំបាច់បំផុតមិនអាចខ្វះបាន។

ដើម្បីដាំខាត់ណាឲ្យទទួលបានទិន្នផលច្រើន យើងគប្បីចាំបាច់យល់ដឹងនូវបច្ចេកទេសក្នុងការដាំ រួមទាំងការ ជ្រើសរើសពូជ ដី របៀបដាំ និងថែទាំជាមុនសិនទើបយើងអាចដាំវាបានដោយជោគជ័យ។ ដូចនេះថាតើត្រូវដាំខាត់ណាបែបណាទើបទទួលបានផលច្រើនហើយល្អ? ខាងក្រោមនេះគឺជាបច្ចេកទេសមួយចំនួន ក្រុមការងាររបស់យើងសូមណែនាំនូវរបៀបដាំ ដូចខាងក្រោម៖

+​ការរៀបចំ​ដី
-ត្រូវ​ភ្ជួរ​ដី​ជម្រៅ​ចាប់ពី15-30ស​.​ម​.
-ហាល​ដី​ចោល​ចាប់ពី7-10 ថ្ងៃ ភ្ជួរ​អោយបាន 2-3 ដង មុនពេល​ដាំ​ដុះ​ខាត់ណា​ផ្ដា​។​

+​ការលើក​រង
-ទទឹង100 ស​.​ម​.និង​បណ្ដោយ​តាម​ចម្ងាយ​របស់​ដី​ពិត ចន្លោះ​រង 30 ស​.​ម​.
-​កម្ពស់​រងរដូវវស្សា​ត្រូវ​លើក​រង​កម្ពស់20-25ស​.​ម​. និងរដូវប្រាំង​ត្រូវ​លើក​រង​កម្ពស់​ចាប់ពី10-15ស​.​ម​

+ ការដាំដុះ
-ចន្លោះ​ជួរ 50 ស​.​ម​. និង ចន្លោះ​គុម្ព 40 ស​.​ម​.
-កាប់​រណ្ដៅ​ជម្រៅ​ចាប់ពី8-10ស​.​ម​. 2ជួរ​ក្នុង​មួយ​រង​។

-ចំណាំៈ
-​ដាក់​ជី​ក្រោយពេល​ជ្រោយ​ដី​ហើយ ត្រូវ​រោយ​ជី​តាម​ចន្លោះ​គុម្ព ហើយ​ជ្រោយ​ដី​លប់ បន្ទាប់ពី​ដាក់​ជី ហើយ​ត្រូវ​ស្រោច​ទឹក​អោយ​ជោក​ដី​។​


-​ការប្រមូល​ផល​ធ្វើឡើង​ក្រោយពេល​ដាំ​ដុះ​រយៈពេល65-75 ថ្ងៃ ទិន្នផល​ដែល​ទទួល​បានគិត​ជា​មធ្យម​ចាប់ពី 9-15 តោន​ក្នុង​ផ្ទៃដី​មួយ​ហិកតា​ ៕