ខេត្តពោធិ៍សាត់៖ បុរសម្នាក់ទៅរាយខ្សែភ្លើងក្នុងបំណងឆក់សត្វព្រៃ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅតាមដងអូរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរតាអោក ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ។
សាកសពបុរសរងគ្រោះមានឈ្មោះឡេង លាង ភេទប្រុស អាយុ៣៧ឆ្នាំ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័្ចយជាក់ស្តែងដល់ទីកន្លែងកើត រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើងដែលខ្លួនរាយសម្រាប់ដាក់ឆក់សត្វព្រៃ ឆក់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សបឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕