ឥឡូវនេះសង្កេតឃើញថា មុខរបរចិញ្ចឹមកង្កែបហាក់បីដូចជាមានសន្ទុះកើនឡើងជាលំដាប់ ដោយសារកសិករមួយភាគច្រើនបានយល់ដឹងនូវបច្ចេកទេសច្រើនគួរសមក្នុងការចិញ្ចឹម​ ហើយណាមួយវាជាមុខរបរនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់ប្រជាកសិករនៅតាមមូលដ្ឋានជាច្រើន។

ប៉ុន្តែទន្ទឹមនិងការយល់ដឹងនូវបច្ចេកទេសរបស់កសិករកន្លងមក ក្នុងថ្ងៃនេះដែរយើងនឹងប្រាប់ពីវិធីសាស្រ្ដថ្មីមួយក្នុងការចិញ្ចឹមកង្កែបឲ្យឆាប់ធំ ហើយទទួលបានសាច់និងទិន្នផលខ្ពស់ បងប្អូនអាចអនុវត្តនូវបច្ចេកទេសចិញ្ចឹមកង្កែបមួយចំនួនដូចតទៅ៖

*ការត្រៀមអនុវត្ត៖
១.ការចិញ្ចឹមកង្កែបគួរតែជ្រើសរើសកន្លែងខ្ពស់ឬទួលមិនលិចទឹកតែមានលក្ខណះរាបស្មើជិតប្រភពទឹក ដើមី្បងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកនិងឱ្យឆ្ងាយពីផ្លូវដើម្បីការពារសំលេងរំខាន។


២.ធ្វើស្រះស៊ីម៉ង់ទទឹង១ម.បណ្តោយ១.៥ម.កម្ពស់១ម.ដើម្បីបង្កាត់ពូជកង្កែបចំនួន១ស្រះធ្វើស្រះទទឹង៣ម. បណ្តោយ៤ម.ចំនួន៣ស្រះហើយត្រូវមានបំពង់សម្រាប់បញ្ចេញទឹកផង

៣.ពូជកង្កែបគួរជ្រើសរើសកង្កែបស្រែ ព្រោះធំលឿន និងមានតម្រូវ ការខាងទីផ្សារខ្ពស់។ កង្កែបឈ្មោលតូចជាងកង្កែបញី នៅពេលចាប់ផ្ងារពោះយើងនឹងឃើញបំពង់សម្លេងនៅក្រោមចង្ការ ចំណែកកង្កែបញីយើងមើលមិនឃើញបំពង់សម្លេងនោះទេ។
+ការបង្កាត់ពូជ៖
លាងស្រះស៊ីម៉ង់ឱ្យស្អាត រួចបញ្ចូលទឹកជម្រៅ ៣០ សង់ទីម៉ែត្រ រួចយកចក កំប្លោកមកដាក់ដើម្បីឱ្យពង កង្កែបជាប់។បន្ទាប់មកបា មេពូជ១គូមកដាក់ជាមួយគ្នា១ – ២យប់កង្កែបនឹងបង្កាត់ពូជ និងទម្លាក់ពង ពេលឃើញកង្កែបទម្លាក់ពងហើយ ត្រូវយក បានិងមេពូជចេញពីស្រះ ដើម្បីមិនឱ្យកន្សោមពងបែក។

+ការមើលថែកូនកង្កែប៖
នៅពេលដែលពងកង្កែបញាស់ចេញជាកូនកង្កែបហើយរយៈពេល២ថ្ងៃដំបូងមិនចាំបាច់ឱ្យអាហារ ព្រោះកូន កង្កែប មានសារធាតុសម្រាប់ចិញ្ចឹមខ្លួនឯង។បន្ទាប់មកទើបឱ្យអាហារ សម្រាប់កូនកង្កែប១ដងក្នុង១ថ្ងៃ ប្រហែលជា១ក្តាប់ដៃឬអាចឱ្យស៊ុតដោយយកតែពណ៌ក្រហមខាងក្នុងធ្វើឱ្យម៉ត់ជា អាហារជំនួសក៏បាន ដែលជាមធ្យមប្រើពី២-៣គ្រាប់សម្រា ប់កូនកង្កែប១សំបុក។

នៅពេលដែលកូនកង្កែបមានអាយុចាប់ពី20-30 ថ្ងៃទើបក្លាយជាកង្កែបពេញវ័យក្នុងចន្លោះពេលនេះ ត្រូវយកឬស្សីមកធ្វើជាក្បូនឬបន្ទះស្នោរបណ្តែតទឹក ដើម្បីឱ្យកូ នកង្កែបឡើងទៅនៅព្រោះកូនកង្កែបធំពេញវ័យមិនស្មើគ្នានោះទេ អាចមានការខាំគ្នារហូតក្លាយជាដំបៅធ្វើឱ្យកូនកង្កែបសា្លប់បាន។ ដូច្នេះត្រូវ តែជ្រើស រើស កូនកង្កែបដែលមានប្រវែង២ស.ម.ទៅចិញ្ចឹមក្នុងអាងដែលត្រៀមទុក ១,០០០ក្បាលក្នុង១អាង។

+ការមើលថែកង្កែបពេញវ័យ៖
នៅពេលជ្រើសរើសកូនកង្កែបតាមខ្នាតទៅចិញ្ចឹមក្នុងអាងស៊ីម៉ង់ហើយគួរដាក់ចកកំប្លោកឬវត្ថុដែល អណ្តែត ទឹកដូចជាៈបន្ទះឬស្សី ឬបន្ទះស្នរដើម្បីឱ្យកង្កែបឡើងទៅនៅរួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅថ្ងៃផង នៅពេលដែលយកកូនកង្កែបបញ្ចូលទៅក្នុងអាងថ្មីៗ។

ក្នុងរយៈពេលនេះគួរឱ្យ ចំណីសម្រាប់កូន កង្កែបសិន នៅពេលដែលធំសឹមឱ្យចំណីគ្រាប់សម្រាប់កង្កែបធំ២ដងក្នុង១ថ្ងៃព្រឹកល្ងាចក្នុងអាត្រា ៣%នៃទម្ងន់កង្កែប ឧទាហរណ៍ប្រសិនជាកង្កែបមានទម្ងន់១០០ គីឡូក្រាម ត្រូវឱ្យចំណី១ថ្ងៃ៣គីឡូក្រាម​ ៕