ត្រីដំរី ដែលភាសាឡាតាំងគេហៅថា Marble goby​ ជាប្រភេទត្រីដ៏ស្រស់ស្អាតមួយដែលអាចមានពណ៌ផ្សេងៗគ្នាជាច្រើនពីមួយទៅមួយពីក្រហមរហូតដល់ពណ៌ត្នោតទៅខ្មៅ។ ត្រីនេះរស់នៅលាក់ខ្លួននៅពេលថ្ងៃនៅលើបាតទន្លេ ក្នុងថ្មឬរុក្ខជាតិហើយជារឿយៗ​ មិនរុះរើខណៈពេលដែលវារកចំណីនៅពេលយប់។ ពួកគេស៊ីសត្វដូចជាដង្កូវបង្គារសត្វល្អិតក្នុងទឹកមូសក្តាមនិងត្រីតូចៗ។

ត្រីដំរី គឺជាប្រភេទត្រីឱមានជារស ហើយមានតម្លៃថ្លៃនៅលើទីផ្សារ​ផងដែរ​ ប៉ុន្តែជារឿយៗត្រូវបានគេសង្កេតឃើញថាប្រជាជនខ្មែរយើងហាក់បីដូចជា មិនសូវជាចាប់អារម្មណ៏ក្នុងការចិញ្ចឹមប៉ុន្មាននោះទេដោយការចិញ្ចឹមនូវមានកម្រិត។  អាចនិយាយបានថាប្រហែលកសិករមិនទាន់ជាសូវយល់ដឹងបច្ចេកទេសក្នុងការចិញ្ចឹមត្រីដំរីក៏ថាបាន ឬក៏កសិករមិនទាន់បានដឹងពីតម្លៃទីផ្សាររបស់វា​ ដូចច្នេះដើម្បីឲ្យកសិករបានយល់ដឹងនូវបច្ចេកទេស ក៏ដូចជាវិធីសាស្រ្ដក្នុងការស្វែងរកថវិការបន្ថែម យើងនឹងណែនាំពីរបៀបចិញ្ចឹមដូចខាងក្រោម៖

+ការរៀបចំកន្លែងចិញ្ចឹម៖
-កន្លែងចិញ្ចឹមត្រី ត្រូវជ្រើសរើសនៅទីវាលស្រឡះ មិនលិចទឹកនៅរដូវវស្សា និងនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែរក្សា
-ជីករណ្តៅចិញ្ចឹមត្រី ទំហំ ២,៨ម៉ែត្រ x ១,៦ម៉ែត្រ និងជម្រៅ ៧តឹក
-រណ្តៅជីកឱ្យមានជើងទេរ ដើម្បីកុំឱ្យបាក់ដី

-ក្រាលកៅស៊ូបា្លស្ទិកក្នុងរណ្តៅ រួចដាក់ភក់ កម្រាស់១តឹក
-បញ្ចូលទឹកឱ្យពេញក្នុងរណ្តៅ

-ដាក់សំបកកង់ឡានចាស់ៗក្នុងរណ្តៅចំនួន១គូ ដើម្បីធ្វើជាជម្រកឱ្យត្រីលាក់ខ្លួន។
+ប្រភេទពូជកូនត្រី និងបរិមាណកូនត្រីលែង៖

-កូនត្រីមិនត្រូវមានស្នាមដាច់រលាត់ ឬរបក ស្រកា និងគ្មានជំងឺ ឬដំបៅលើដងខ្លួន
-ជ្រើសរើសទិញកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទដោយឧបករណ៍ផ្សេងៗ


-កូនត្រីដែលដាក់ចិញ្ចឹមមានទំហំប៉ុនមេជើងមនុស្សចាស់។
+របៀបដាក់ចំណី៖

-ចំណីរបស់ត្រីដំរី មានដូចជា កន្ទក់ម៉ដ្ឋលាយជាមួយបាយ កំពិស កណ្តៀរ(តែចំណីដំបូងគឺ កណ្តៀរ កំពឹសរស់)

-ចំណីស្រស់ដូចជា កំពឹស គឺលែងក្នុងរណ្តៅចិញ្ចឹមត្រីតែម្តង
-ចំណីផ្សំគឺបាយ (៣០ភាគរយ) បុកជាមួយកន្ទក់ម៉ដ្ឋ (៧០ភាគរយ) ហើយពូតជាដុំប៉ុនផ្លែខ្វិត (២ដុំ ក្នុង១ថ្ងៃ) ដាក់ឱ្យស៊ីជារៀងរាល់ថ្ងៃ ។ ក្រៅពីពូតដុំ ចំណី (បាយ+កន្ទក់) អាចដាក់រាយក្នុងកញ្រ្ចែងពន្លិចក្នុងទឹកឱ្យត្រីស៊ី ។
+របៀបថែទាំ៖

-ត្រូវផ្លាស់ប្តូរទឹក១ដង ក្នុងមួយអាទិត្យ ដោយយកទឹកចាស់ចេញ ៣ប៉ោត ហើយថែមទឹកថ្មី៣ប៉ោតវិញ (ការផ្លាស់ប្តូរនេះ ត្រូវធ្វើនៅក្នុងខែប្រាំង)

-នៅពេលដាក់ចំណី គួររៀបចំគោះចានជាសំឡេង ឱ្យត្រីចំណាំសំឡេង ដើម្បីឱ្យវាចេញមកស៊ីចំណី
-ពិនិត្យជុំវិញកន្លែងរណ្តៅ ក្រែងមានកណ្តុរកាយរូងនៅមាត់រណ្តៅ និងក្រែងមានពស់ចូលស៊ីត្រី
-ពុំគួររើ ឬផ្លាស់ប្តូរសំបកកង់ឡាន ដែលដាក់ធ្វើជាជម្រកត្រី នៅក្នុងរណ្តៅ


-ក្រោយចិញ្ចឹមបានជាង៥ខែ ត្រីដំរីអាចលូតលាស់លឿនពី ៣ទៅ៦ខាំ ក្នុងមួយក្បាល​ ៕