ល្ហុង ជាដំណាំហូបផ្លែដែលមានពូជច្រើនប្រភេទខុសៗគ្នា ហើយវាត្រូវបានប្រជាកសិករយើងនិយមដាំដើម្បីទុកហូប និងយកទៅលក់លើទីផ្សារដើម្បីបានប្រាក់កម្រៃយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ម្យ៉ាងទៀតល្ហុងមានប្រយោជន៏ចំពោះសុខភាពបំផុត ទាំងផ្លែខ្ចីនិងទុំ វាសំបូរទៅដោយសារធាតុរ៉ែ វីតាមីនអា វីតាមីនសេ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលល្អសម្រាប់ការទទួលទាន។

នៅប្រទេសកម្ពុជា យើងឃើញមានពូជល្ហុងពីរប្រភេទគឺ៖

ល្ហុងដំឡូង៖ ល្ហុងប្រភេទនេះពុំសូវមានអ្នកដាំទេ ព្រោះវាមិនសូវឆ្ងាញ់ វាទុំមានសាច់ពណ៌លឿង មិនសូវផ្អែម គ្រាប់ច្រើន និងងាយដាំដុះ។

ល្ហុងល័ក្ខ៖ ល្ហុងប្រភេទនេះគេនិយមចូលចិត្តដាំ ព្រោះវាមានរសជាតិឆ្ងាញ់។ ពូជនេះមានដើមនិងធាងពណ៌រាងស្វាយ។ ផ្លែខ្ចីមានពណ៌បៃតងខ្ចីរាងទ្រវែង និងមានគ្រាប់តិចតួច។ ផ្លែទុំមានពណ៌លឿង និងសាច់ពណ៌ក្រហម។

ដំណាំល្ហុងអាចដាំដុះនិងផ្ដល់ផ្លែបានក្នុងរយៈពេល ៦ឬ ៨ខែ ឬលើសនេះបន្ដិចបន្ទាប់ពីដាក់ដាំ។

/.លក្ខខ័ណ្ឌដី និងអាកាសធាតុ

-ជាដីធូរ សំបូរជីជាតិ ជាពិសេសគឺដីកណ្ដេង

-របបទឹកភ្លៀង ១៥០០ម.ម ក្នុងមួយឆ្នាំ ឬតិចបំផុត ១០០ម.ម

-ជាតំបន់ត្រូពិច

-ដីមិនលិចទឹក

-គួរដាំនៅកន្លែងដែលមានរបាំងខ្យល់ ព្រោះវាអាចការពារវាពីការបាក់ដើមដោយសារខ្យល់

/.របៀបបណ្ដុះកូន

-រៀបចំថ្នាលបណ្ដុះកូនដែលមានទទឹង ១ ម៉ែត្រ បណ្ដោយ ២ ម៉ែត្រ

-ធ្វើដីឲ្យម៉ត់ និងរើសស្មៅឲ្យស្អាត

-ធ្វើដំបូលប្រក់ដែលអាចឲ្យពន្លឺចាំងចូលបានខ្លះៗ

-រើសផ្លែទុំល្អមួយសម្រាប់ធ្វើពូជ និងយកគ្រាប់ទៅសាបក្នុងថ្នាលដែលធ្វើរួចដោយកប់ជម្រៅ ៥ម.ម។

/.ការថែទាំកូន៖

-ពេលកូនល្ហុងដុះបានកំពស់ល្មម ត្រូវគាស់វាដាក់ក្នុងថង់ប្លាស្ទិច

-ពេលមានអាយុ​ ១ខែកន្លះរាប់ពីថ្ងៃបណ្ដុះ អាចយកវាទៅដាំនៅចំការបាន

-ក្នុងមួយរណ្ដៅដាំ ២ ទៅ ៣ ដើម

-ពេលល្ហុងចេញផ្កា គេអាចទុកដើមឈ្មោល ១ ទៅ ២ ដើមក្នុងចំណោមដើមញី១០០ដើម ដើម្បីឲ្យមានដំណើរលំអង។

/.ការធ្វើដីដាំ៖

-ដីត្រូវភ្ជួរ ២ ទៅ ៣ សារ

-កាប់រណ្ដៅទំហំ ០.៧ ម៉ែត្រ ជម្រៅ ០.៥ ម៉ែត្រ

-ចន្លោះគុម្ព ២ ម៉ែត្រ

-ចន្លោះរង ២ ម៉ែត្រ

-ជីអាចម៌គោដាក់ក្នុងរណ្ដៅ

/.ប្រមូលផល៖

រយៈពេល ៦ ខែ ល្ហុងក៏ចេញផ្លែ។ ចាំរហូតដល់ល្ហុងអាចប្រមូលផលបានទើបចាប់ផ្ដើមប្រមូល

ការប្រមូលផលល្ហុងទុំដោយដាក់ចំបើងទ្រាប់ពីក្រោម ដើម្បីកុំឲ្យវាជ្រិញ។

បើកសិករអនុវត្តន៏តាមវិធីនេះឲ្យត្រូវតាមគោលការណ៏ នោះធានាថាកសិករនឹងទទួលបានផលជាទីគាប់ចិត្ត​ ៕