ថៃ៖ កាលពីពេលថ្មីៗនេះ បុរសថៃម្នាក់បានវាយសម្លាប់ពស់ថ្លាន់មួយក្បាល យកវាមករុំនឹងខ្លួន ហើយដើរពេញផ្សាយ ក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលករណីនេះបានកើតឡើងនៅភូមិម៉ៃសា ស្រុកម៉ៃសា ខេត្តឈៀងម៉ៃ ប្រទេសថៃ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះហេតុផលដែលបុរសខាងលើធ្វើបែបនេះ ព្រោះតែគាត់បានខឹងនឹងសត្វពស់ថ្លាន់មួយក្បាលនេះ បានចូលមកសម្លាប់មាន់របស់គាត់ជាញឹកញាប់ ដើម្បីធ្វើជាចំណីរបស់វា ។ ដូច្នេះពេលដែលគាត់តាមទាន់ ក៏បានវាយសម្លាប់ និងយកមករុំលើខ្លួន និងដើរពេញភូមិ ក្នុងហេតុផលមួយគឺ គំរាមដល់ពស់ថ្លាន់ដទៃទៀត ៕

សហការី KBN

ប្រភព៖ khaosod