ខេត្តព្រះសីហនុ ៖ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីបាក់រលំរបងថ្ម សង្កត់ចំកម្មករសំណង់២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ជនរងគ្រោះដែលត្រូវរបងថ្មបាក់សង្កត់ស្លាប់មិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ជាកម្មករសំណង់ទីនោះ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុហើយ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះទាំង២នាក់ ទើបចាត់ការបន្តតាមនីតិវិធី។

ព័ត៌មានលម្អិតទៅជាយ៉ាងណា អង្គភាពសារព័ត៌មាន «KBN» នឹងផ្សាយជូននៅពេលក្រោយទៀត៕