បច្ចុប្បន្ននេះ រូបសម្រស់គឺជាផ្នែកមួយដ៏សំខាន់ណាស់ គ្មាននរណាម្នាក់ចង់បានរូបរាងកំពីងកំប៉ោងទេ ក៏ដូចជាបញ្ហាខ្លាញ់ក្បាលពោះ ដែលវាបង្កឡើងពីសកម្មភាពតូចប្រចាំថ្ងៃរបស់យើងដូចជា ការសេពគ្រឿងស្រវឹង មិនបរិភោគបន្លែ បរិភោគអាហារ នំចំណីណាដែលមានជាតិខ្លាញ់ រឺកាលេស្តេរ៉ុលខ្ពស់ មិនធ្វើលំហាត់ប្រាណ សកម្មភាពទាំងអស់នេះហើយដែលបង្កឲ្យមានខ្លាញ់ក្នុងក្បាលពោះ។
កាលណាដែលយើងមានខ្លាញ់នៅក្នុងក្បាលពោះច្រើននោះវា នឹងបង្កឲ្យខូចរូបរាង ខ្លះណាឈានទៅដល់ការកើតមានជំងឺ ដូចនេះដើម្បីជាចំនេះដឹងក្នុងការសម្រកខ្លាញ់ក្បាលពោះ យើងនិងបង្ហាញពីរបៀបសម្រកតាមបែបរូបមន្ដផ្សំពីធម្មជាតិ ងាយៗ និងឆាប់ទទួលបានលទ្ធផលឆាប់រហ័សទៀតផង។
+គ្រឿងផ្សំ
-ក្រូចឆ្មារ ៤-៥ផ្លែ
-អំបិល
-ទឹកឃ្មុំ ៥០០មល
+វិធីធ្វើ
-យកក្រូចឆ្មារលុញជាមួយអំបិលទុករយៈពេល២០នាទី
រួចជូតអំបិលនោះចេញ
-ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ
-ដាក់ចូលទៅក្នុងក្រឡកែវ
-ចាក់ទឹកឃ្មុំ
ចូលទៅក្នុងក្រឡកែវឲ្យពេញស្មើនឹងក្រូចឆ្មារ
-បិទគម្រប រួចរក្សាទុករយៈពេលបី
+វិធីប្រើ
-ទឹក១កែវលាយជាមួយក្រូច២ចំណិត
-ពិសារមុនចូលគេង
និងក្រោយទទួលទានអាហារពេលព្រឹកមួយម៉ោងរៀងរាល់ថ្ងៃ
*រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផល
*ដើម្បីមានប្រសិទ្ធភាពអ្នកត្រូវតមអាហារណាដែលសំបូរជាតិខ្លាញ់
ហូបបន្លែឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផង ៕