ផ្លែម្ទេស ជាដំណាំដែលគេពេញនិយមដាំ និងទទួលទានស្ទើរតែគ្រប់មុខម្ហូបទាំងអស់ ម្ទេសត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំយ៉ាងមានឱជារសនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងទៀតក៏ជាឱសថធម្មជាតិកែរោគជំងឺមួយចំនួនដ៏ស័ក្ដិសិទ្ធផងដែរ។

ដូចច្នេះក្នុងថ្ងៃនេះ យើងមានវិធីសាស្រ្ដថ្មីចង់ចែកជូនបង្ហាញ ពីររបៀបបណ្ដុះគ្រាប់ម្ទេស ជាមួយនិងសំភារ:ងាយរក ដោយចំណាយតែពេលវេលារយ:ពេល៧ថ្ងៃតែប៉ុណ្ណោះ ឆាប់បានផលហូប។

+សំភារៈត្រូវមាន
-ក្រដាសជូតមាត់
-គ្រាប់ម្ទេសទុំ
-ប្រអប់ជ័រមានគម្រប

+វិធីធ្វើ
-យកក្រដាសជូតមាត់ដាក់ចូលក្នុងប្រអប់ជ័រ រួចយកទឹកមកស្រោចពីលើ(ឲ្យសើមក្រដាសបានហើយ)

-បន្ទាប់យកគ្រាប់ម្ទេសមកដាក់លើក្រដាសរួចហើយយកគម្របប្រអប់មកបិទ
-យកប្រអប់ទៅដាក់ក្នងទូទឹកកក១យប់

-បន្ទាប់យកប្រអប់មកដាក់នៅកន្លែងដែលមានពន្លឺថ្ងៃសមល្មមរយៈពេល៧ថ្ងៃ

បើចង់ដឹងថាបានផល រឺមិនបានផលបងប្អូនអាចធ្វើការសាកល្បងបណ្ដុះវាដោយខ្លួនឯង នោះលទ្ធផលនឹងបង្ហាញឲ្យឃើញ ៕