ដង្កៀបក្ដាម​ ជាប្រភេទរុក្ខជាតិព្រៃ មានដើមធំល្មមប្រហាក់ប្រហែលនឹងដើមត្របែកព្រៃ ។ វាមានស្លឹកមូលតូចៗប៉ុនមេជើង និងមានផ្លែជាចង្កោម តូចៗល្អិត មានរសជាជូរ…ផ្លែ អាចញ៉ាំស្រស់ រសជូរណាស់ តែយើងអាចយកមកត្រាំ ឬជ្រក់រសឆ្ងាញ់ម្យ៉ាងដែរ។

ថ្មីៗនេះ គេបានរកឃើញថាដង្កៀបក្ដាម ជាឱសថម្យ៉ាងដែលផ្សំពីរុក្ខជាតិដ៏សក្ដ័សិទ្ធិ ដែលអាចជួយព្យាបាល ក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវ និងកែរោគជម្ងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យដឹងពីរបៀបប្រើប្រាស់ឲ្យកាន់តែច្បាស់ យើងនឹងរៀបរាប់ជូន ដូចខាងក្រោម៖
*ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។

*ការព្យាបាល៖

–ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត

–ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់

–សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត

–មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង

–ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល

–ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។

សូមបញ្ជាក់ថា មុននិងប្រើប្រាស់នូវមធ្យោបាយទាំងអស់នេះសូមពិនិត្យ និងពិគ្រោះឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន ចៀសវាងការធ្វេសប្រហែសដោយប្រការណាមួយ ៕