ផ្លែទៀប ជាផ្លែឈើមានប្រភពមកពីមកពីប្រទេសអាមេរិចកណ្ដាល ប៉េរ៉ូ និងម៊ិចស៊ិចកូ ហើយនៅក្នុងប្រទេសកម្ពុជាផ្លែទៀបក៏ត្រូវបានកសិករនិយមដាំ និងទទួលទានផងដែរ​។ កាលពីពេលថ្មីៗនេះផ្លែទៀប ត្រូវបានអ្នកវិទ្យាសាស្រ្ដស្រាវជ្រាវរកឃើញនូវអត្ថប្រយោជន៏របស់វាជាច្រើន ក្នុងការទ្រទ្រង់ដល់សារពាង្គកាយ និងប្រយុទ្ធប្រឆាំងជម្ងឺជាផ្សេងៗទៀត។

ទាំងនេះគឺជាគុណសម្បត្តិទាំង១០ របស់ផ្លែទៀប៖

/.ជួយបង្កើនទំងន់៖ ចំពោះអ្នកមានបំណងចង់ឡើងទំងន់អ្នកគួរពិសារផ្លែទៀប ព្រោះវាជាផ្លែឈើដែលមានកម្រិតកាឡូរីខ្ពស់ និងផ្ទុកជាតិស្ករច្រើន។ អ្វីដែលពិសេសវាជួយបង្កើនចំណង់ពិសារអាហារច្រើនជាងធម្មតា។​

២.ជួយប្រព័ន្ធការពាររាងកាយ និងបង្កើនថាមពល៖ វីតាមីន សេជួយការងារបញ្ហារលាក និងជម្រុះចោលជាតិរ៉ាឌីកាល់សេរីចេញពីរាងកាយ និងការពារអ្នកពីជំងឹផ្សេងៗ។ លើសពីនេះវាជួយអោយអ្នកមានកំលាំងឡើងវិញក្រោយពេលបំពេញការងារប្រចាំថ្ងៃអស់កំលាំង។

/.ប្រឆាំងជំងឺមហារីក និង​ជំនួយខួរក្បាល៖​ សំបកដើមទៀបមានគុណសម្បត្តិជាថ្នាំជួយព្យាបាលជំងឺមហារីក និងដុំសាច់ព្រោះសារធាតុ អាសេតូជេនីន(acetogenin)និង អាល់កាឡូអ៊ីត(alkaloids) ជួយព្យាបាលជំងឺមហារីក និងបញ្ហាខូចតម្រងនោម។  ដោយឡែកចំពោះសាច់ផ្លែទៀបវិញគឺជាប្រភពដ៏ សំបូរបែបនូវវីតាមីន បេកំផ្លេច ជួយទប់លំនឹងកម្រិតគីមីក្នុងខួរក្បាល កាត់បន្ថយភាពតានតឹង ស្ត្រេះ និងអាចការពារមិនអោយកើតជំងឺផាកឃីងសុន (Parkinson) ដែលជាជំងឺធ្វើអោយញាក់សរសៃ ញ័រ និងចាប់កាន់របស់មិននឹង (ចំពោះមនុស្សចាស់)។

/.ការពារអញ្ចាញធ្មេញនិងព្យាបាលបញ្ហារកកលចង់ក្អួត៖ ផ្លែទៀបក៏ជួយដល់សុខភាពបេះដូងដែរ ព្រោះវា មានសារធាតុ នីអេស៊ីន (niacin) និងអាហារកាកសរសៃ ការពារសមាសភាពរា៉ឌីកាល់សេរី មិនអោយវាយលុកសារធាតុលីពីត។

/.ជួយចក្ខុប្រសាទ៖ ព្រោះតែវាសំបូរវីតាមីន សេ និង សារធាតុ រីបូហ្វ្លាវីន (riboblavin) ហ្នឹងហើយ ទើបអ្នកមានបញ្ហាភ្នែក គួរពិសារផ្លែទៀបអោយបានច្រើន។

/.កាត់បន្ថយបញ្ហាឈឺសន្លាក់ឆ្អឹង៖ វាអាចកាត់បន្ថយសារធាតុអាស៊ីតពីសន្លាក់ឆ្អឹងបានប្រសើរបំផុត។ បើអ្នកពិសារផ្លែទៀបបានញឹកញាប់ វាថែមទាំងជួយអោយសាច់ដុំរឹងមាំ និងបំពេញភាពខ្វះខាត នៃសមាសធាតុកាល់ស្យូមចំពោះឆ្អឹង។

/.រារាំងមិនអោយកើតជំងឺទឹកនោមផ្អែម និង សម្រួលប្រព័ន្ធរំលាយអាហារ៖​ សារធាតុ អាហារកាកសរសៃក្នុងផ្លែទៀបជាសារធាតុពិសេសជួយស្រូបយកជាតិស្ករក្នុងរាងកាយ កាត់បន្ថយគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមប្រភេទទី២។ លើសពីនេះ វាក៏ជួយសម្រួលប្រព័ន្ធ រំលាយអាហារ ចុកឆ្អល់ពោះ ដំបៅក្រពះ និងបញ្ហាឡើងជាតិអាស៊ីតច្រើនក្នុងក្រពះ ។

៨/.ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ៖ អាចជួយការពារមិនអោយទារកកើតមុនកំណត់ ជួយចិញ្ចឹមខួរក្បាលទារកក្នុងផ្ទៃ ការពារស្រ្តីមិនអោយមានអាការៈក្អួតនៅពេលព្រលឹម បំពេញជាតិដែក និង ការពារមិនអោយឆ្លងជំងឺផ្សេងៗ ដូចជាជំងឺផ្តាសសាយជាដើម។


៩/.ល្អសម្រាប់ថែរក្សាសម្រស់៖ ភាពសំបូរបែបនៃវីតាមីន សេ និង អា ច្រើនជួយដល់ស្បែក ភ្នែក និងសក់ ជួយអោយអ្នកមើលទៅក្មេងជាងវ័យ។ ចំពោះសក់ វាជួយមិនអោយសក់ឆាប់ស្កូវ បំបាត់ចៃលើក្បាល និងព្យាបាលបញ្ហាកមរម៉ាស់។ វាក៏អាចជួយព្យាបាលបញ្ហាស្បែកខូចដោយកំដៅថ្ងៃ និងរលាក ឫដំបៅលើស្បែកអោយឆាប់ជា សះស្បើយ ដោយគ្រាន់តែយកជ័រពីដើមមកលាបលើស្បែក តែប៉ុណ្ណោះ។ ដោយឡែកសារធាតុ អាសេតូជេនីន(acetogenin) អាចជួយការពារស្បែកពីជំងឺ មហារីកស្បែក និងជួយកែខៃបញ្ហាកង្វះជាតិមេឡានីននិងពណ៌ស្បែក។

១០/.ការពារមិនអោយកើតមុន៖ ការពិសារផ្លែទៀបបានច្រើន ជួយកាត់បន្ថយការពង្រីកនៃ ក្រពេញសេប៊ុម (sebum)ទប់ស្កាត់មិនអោយកើតមុន និងស្មាមអាច់រុយលើមុខ។ បើអ្នកយកសាច់ ទៀបទៅកូរអោយម៉ដ្ឋលាយជាមួយទឹកក្រូចឆ្មា ហើយយកទៅលាបលើមុខអោយបាន៣ដងក្នុងមួយ សប្តាហ៍ វានឹងអាចកាត់បន្ថយបញ្ហានេះបាននិងជួយព្យាបាលបញ្ហាមុខស្តើងឡើងក្រហមនិងជួយសម្អាតរន្ធញើស។

ដោយសារតែគុណសម្បត្តិជាច្រើនរបស់វា​ បងប្អូនគប្បីទទួលទានវាឲ្យបានច្រើន ប៉ុន្តែសូមចៀសវាងផ្លែទៀបណាដែលមានសារធាតុគីមីច្រើនដែលនាំឲ្យប៉ះពាល់ដល់សុខភាព គប្បីទទួលទានឲ្យត្រូវតាមរដូវផ្លែផ្ការបស់វា ៕