វិធីការពារកុំឲ្យសត្វមាន់កើតជំងឺ នៅអាកាសធាតុត្រជាក់

  សត្វមាន់គឺជាសត្វ ដែលបងប្អូនកសិករនិយមចិញ្ចឹមក្រោយពីទំនេរពីមុខរបរធ្វើស្រែចំការព្រោះវាងាយចិញ្ចឹមនិងឆាប់បានទិន្នផល ប៉ុន្តែវាអាចនឹងពិបាកបន្តិចក្នុងការថែទាំពេលណាដែលអាកាសធាតុត្រជាក់ចូលមកដល់ ព្រោះវាជាសត្វងាយឈឺពុំសូវធន់នឹងអាកាសធាតុ ជាពិសេសជាសត្វដែលងាយនិងឆ្លងជំងឺជាងសត្វណាៗទាំងអស់។

  តើមានយុទ្ធដូសាស្រ្ដដូចម្ដេចដើម្បីការពារមាន់ឲ្យចៀសឆ្ងាយពីជំងឺក្នុងអាកាសធាតុត្រជាក់?

  ១. សមាសធាតុផ្សំ៖

– ខ្ទឹមស

– ខ្ញី

២. វិធីធ្វើ៖

– ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០%

– បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋ ហើយយើងយកមកច្របល់ជាមួយស្ករ

– ផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។

  ៣. វិធីលាយ៖

– លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។

– ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញ គឺដាក់កម្រិត ៥% នៃទឹកសរុប

  ៤. ការរក្សាទុក៖

– អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ ទុកប្រើបានរយៈពេល៣ខែ។

  សង្ឃឹមថាបងប្អូនកសិករទាំងអស់ នឹងយកវិធីសាស្រ្ដនេះទៅអនុវត្តន៏ប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចំរើនផ្នែកកសិកម្មទាំងអស់គ្នា ៕