ខេត្តបន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើងជាច្រើន​សន្ធឹក ដែលសល់ពីសម័យ​សង្គ្រាម ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​រួច​ប្រគល់​ឲ្យ​ អង្គការ​បោសសម្អាត​មីន ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ប្រជាពលរដ្ឋ​ប្រទះ ឃើញ​គ្រាប់​កាំភ្លើងយន្ត​បាញ់​យន្តហោះ​ដេ​សេ​អា​(DCA) និង​គ្រាប់កាំភ្លើង​ឌូ​សេត​ ឬ​១២​ក្បៀស (12,7 ) ចំនួន​៤១៤​គ្រាប់​នៅ​ភូមិ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ប្រគល់​ឲ្យ​អង្គការ​បោសសម្អាត​មីន​ហេ​ឡូ​ត្រាស់ (Halo Trust ) ។

កម្លាំង​សន្ដិសុខ​កម្លាំង​ប្រឆាំង​ភេរវកម្ម​ឲ្យ​ដឹង​ថា នោះ​វា​គ្រាប់​អាវុធ​សង្គ្រាម​ដែល​សល់​ពី​សង្គ្រាម ពុំ​មែន​ជា​ករណី​ពាក់ព័ន្ធ​វិ​ទ្ធ​ង្សា​នា ​ឬ​ភេរវកម្ម​អ្វី​ឡើយ​ ៕