ព្រៃវែង៖ គួរឲ្យខ្លោចចិត្តខ្លាំងណាស់បុរសម្នាក់នាំកូនមកដេកក្នុងរថយន្តដោយបើកម៉ាស៊ីនត្រជាក់ បានប្រហែលជាង១ម៉ោង លុះដឹងខ្លួនឡេីងដាស់កូនទេីបដឹងថាកូនបានដេកស្លាប់បាត់ទៅហេីយ។
ហេតុការណ៍ខាងលេីបានបង្ករការភ្ញាក់ផ្អេីលឡេីងកាល់ពីវេលាម៉ោង១៦និង១០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះគង់ វណ្ណថាច ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក)ស្រុកពាមរក៏ ខេត្តព្រៃវែង។

លោក សេង ពន្លក អធិការ នគបាលស្រុកពាមរក៍បានឲ្យដឹងថា នៅមុនពេលកេីតហេតុឈ្មោះ គង់ វណ្ណថាច ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេីបានបញ្ឆេះរថយន្តរបស់ខ្លួនម៉ាកកាមរីបាឡែនហេីយនាំកូនប្រុសឈ្មោះ ថាច កៀងហុកឡេង ភេទប្រុស អាយុ ៥ឆ្នាំ ជាសិស្សសាលាមតេយ្យដេកក្នុងឡាននៅបាំងខាងក្រោយ រីឯឪពុកដេកនៅបាំងខាងមុខរួចបានបេីកម៉ាសុីនត្រជាក់ដេកក្នុងឡានទាំងអស់គ្នា លុះដេកបានប្រហែលជាង១ម៉ោង ទើបឪពុកភ្ញាក់ពីដេក ហើយបានដាស់កូនឡេីងទេីបដឹងថាកូនស្លាប់បាត់ទៅហេីយ។

ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ច រួចសមត្ថកិច្ចបានចុះដល់ចំណុចកេីតហេតុធ្វេីការពិនិត្យសមត្ថកិច្ចសន្និដ្ឋានថាក្មេងប្រុសស្លាប់ដោយសារគាំងបេះដូងហេីយតាមការឲ្យដឹងពីក្រុមគ្រួសារគឺក្មេងប្រុសរងគ្រោះមានជង្ងឺគ្រុនឈាមមិនទានជាស្រួលនោះទេទេីបបណ្តាលឲ្យគាំងបេះដូងស្លាប់បែបនេះ៕