ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានគណនីហ្វេសប៊ុក ក៏ដូចជាទំព័រហ្វេសប៊ុកមួយចំនួនតូចបានបង្ហោះព័ត៌មានមួយពាក់ព័ន្ធនឹងការបែកធ្លាយលុយខ្ទង់រយលានដុល្លាររបស់លោក ហ៊ុន ម៉ានិត ដែលកំពុងតម្កល់ទុកនៅក្នុងធនាគារមួយនៅសហរដ្ឋអាមេរិក ។ ខណៈនេះ លោក ហ៊ុន ម៉ានិត ផ្ទាល់បានបញ្ចេញប្រត្តិកម្មតបតវិញ យ៉ាងដូច្នេះថា ៖

“ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ 100 លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង «ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី 1 ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក“