ភ្នំពេញ ៖ ក្រោយពីលោកថៃ នរៈសត្យា បានបង្ហោះសារទម្លាយរឿងអតីតភរិយារបស់ខ្លួន ( អ្នកស្រីងិន ម៉ានីយ៉ា ) ចោទថាបុរសម្នាក់ ឈ្មោះ ដួង តារា ឃុបឃិតជាមួយអ្នកស្រីម៉ានីយ៉ា វាយកម្ទេចផ្ទះវីឡារបស់កូនៗរបស់គាត់ ឲ្យក្លាយជាកន្លែងខារ៉ាអូខេនោះ។ នៅពេលនោះលោកដួង តារា បានចេញមុខបំភ្លឺជាសាធារណៈ។


យោងតាមគណនីហ្វេសប៊ុករបស់លោកដួង តារា បានបង្ហោះសារ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ថា “ អាសំណព្វ និង អាសង្ហារ កាលពីព្រឹកមិញ បងប្រុស ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ បានសរសេរសារលើហ្វេសប៊ុកគាត់ដោយប្រើពាក្យសំដីដែលប្អូនគិតថាមិនសមរម្យ ហើយជាលក្ខណៈមានចេតនាមួលបង្កាច់បង្ខូចឈោ្មះ និងកិត្តិយសប្អូនដោយហៅសុទ្ឋតែពាក្យ (វា) (អា)។ បងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ ហើយបងមានអាយុច្រើនជាងប្អូន។ ខ្ញុំនិងគ្រួសារបងយើងរាប់អានគ្នាយូរហើយដែរ។ ខ្ញុំក៏គោរពស្រឡាញ់បង ហើយចង់ឃើញក្រុមគ្រួសារបង និងក្មួយៗសុខសប្បាយ។
ប្អូនសោកស្តាយចំពោះរឿងរ៉ាវគ្រួសារបង។ ប្អូននៅតែគោរពស្រឡាញ់បងទាំងពីរ និងក្មួយៗ ទោះបីបងនិយាយពាក្យមិនល្អមួលបង្កាច់កេរ្ត៍ឈ្មោះប្អូនដូចក្នុងហ្វេសប៊ុកបងក្តី។ ប្អូនលើកលែងអនុគ្រោះអោយបងគ្រប់ពេល។
បងក៏បានដឹងដែរចំពោះរឿងទិញផ្ទះ គឺប្អូនបានយកលុយពីគ្រួសារទៅបង់អោយបងស្រីនៅពេលដែលគាត់លើកគម្រោងធ្វើផ្ទះល្វែង។ គាត់ជាអ្នកកំណត់អោយប្អូនល្វែងកណ្តាល ហើយប្អូនក៏មិនបានអោយបងស្រីកម្ទេចផ្ទះវីឡាចាស់នោះដែរ។ ប្អូនគ្រាន់តែដឹងថា បងស្រីមានគម្រោងសាងសង់ផ្ទះល្វែង៣ល្វែងបូកជាមួយល្វែងចាស់១ល្វែង (៤ល្វែង) ហើយសល់ដីគឺគាត់គ្រោងសង់ខុនដូទុកចែកអោយកូនៗ។


សូមបងចិត្តត្រជាក់ៗ ហើយគិតគូរពិចារណាធ្វើអ្វីដែលល្អៗវិជ្ជមាន។ ប្អូនក៏អត់បានដឹងពីរឿងរាជក្រឹត្យដកដំណែងបងដែរ។ ប្អូនចូលរួមសោកស្តាយផង។ សូមជូនពរបងជួបតែសេចក្តីសុខ និងសំណាងល្អ។
យើងចូលរួមកសាងអំពើល្អ ចែករំលកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង»៕