ភ្នំពេញ៖ បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​មួយ​រូប​ លោក ឡឹក​ កុសល រស់​នៅ​អ្នក​ភូមិ​អូរ​គន្ធរ​ត្បូង​ សង្កាត់​អូរគន្ធរ​ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ​ ​ឈ្នះ​រង្វាន់​​​៤០​លាន​រៀល​ពី​ស្រាបៀរ​កម្ពុជា ដែល​លោក​បាន​ទិញ​ចំនួន​១០​​កេស​យក​ទៅ​ជប់​លៀង​​ឡើង​គេហដ្ឋាន​​ថ្មី​ ដែល​​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​​​​សងធនាគារ​​ស្ទើរ​តែ​រួច​ភ្លាមៗ។ 

លោក កុសល រៀប​រាប់ថា​​ «ខ្ញុំ​មាន​លុយ​ខ្លួនឯងប្រហែល​​​១​​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​​ធ្វើ​ផ្ទះ​ហ្នឹង​អស់​​ជាង​២​ម៉ឺន​ដុល្លារ។​ ខ្ញុំ​ខ្ចី​ធនាគារ​បង់​រំលស់​ជាង​១​ម៉ឺដុល្លារ។ ដល់​ពេល​ត្រូវ​រង្វាន់​ធំ​រហូត​ដល់​១​ម៉ឺន​ដុល្លារ​អញ្ចឹង​ ខ្ញុំ​អាច​សង​ធនាគារ​ស្ទើរ​តែ​ជិត​​រួច​អស់។ បើ​​ធ្វើ​ការធម្មតា​ដើម្បី​សង់​ធនាគារ​​ ខ្ញុំ​ត្រូវ​ធ្វើ​ការ​៦​ឆ្នាំ​ឯណោះ​បាន​សង​រួច។ បើ​និយាយ​ពី​អារម្មណ៍​ គឺ​​ត្រេក​អរ​​រក​​អ្វី​ប្រៀបផ្ទឹម​​ពុំ​បាន»។ 

បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​រូប​នេះបញ្ជាក់​បន្ថែម​ថា​ ​ថវិកា​ដែល​បាន​​​ពី​ការត្រូវ​រង្វាន់​ស្រាបៀរ​កម្ពុជា​​ចំនួន​៤០​លាន​រៀលនេះ​​ គឺ​​គោល​ដៅ​យក​ទៅ​​​បង់​​រំលស់​ដើម​ធនាគារតែ​ម្ដង​ គ្មាន​យក​ទៅ​​ធ្វើ​អ្វី​ផ្សេង​ឡើយ៕