ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់តាមទាន់ប្រពន្ធនិយាយទូរស័ព្ទផ្អែមល្ហែមជាមួយបុរសផ្សេង ក៏កើតភ្លើងប្រច័ណ្ឌ បានយកកន្ត្រៃចាក់ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួស កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ជនសង្ស័យជាប្ដីឈ្មោះ ញ៉ែម សុផារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ ឡុង ពៅ អាយុ៣២ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុខាងលើ។

នៅមុនពេលកើតហេតុ ជនសង្ស័យនិងប្រពន្ធ បានឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយសារតាមទាន់ប្រពន្ធនិយាយទូរស័ព្ទផ្អែមល្ហែមជាមួយបុរសផ្សេង ក៏កើតភ្លើងប្រច័ណ្ឌ បានយកកន្ត្រៃចាក់ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួស។

ក្រោយពេលកើតហេតុ ជាប្រពន្ធបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង ហើយសមត្ថកិច្ចនគរបាល បានវាយខ្នោះជនសង្ស័យយកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕