ភ្នំពេញ៖ នារីម្នាក់បាននាំកូនស្រីទៅចូលរួមពិធីបង្កក់កូនចេញខែរបស់បងប្អូន លុះភ្លេចខ្លួន ស្រាប់តែមានយុវជនល្មោភកាមឆ្លៀតឱកាសមកចាប់កូនស្រីយកទៅរំលោភនៅគុម្ពោតព្រៃរហូតបានសម្រេច ធ្វើឲ្យនាងឈឺចាប់ត្រង់ប្រដាប់ភេទជាខ្លាំង រត់មកប្រាប់ម្តាយឲ្យជួយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។
ជនសង្ស័យល្មោភកាម មានឈ្មោះចេង ណុប អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ ប.ន.ត អាយុ៥ឆ្នាំ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅចូលរួមកម្មវិធីបង្កក់កូនរបស់បងប្រុស ដែលមានផ្ទះជាប់របងគ្នា។ ពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនដឹងទៅណាទេ ទើបនារីជាម្តាយ បានដើររកកូនស្រី (ក្មេងស្រីរងគ្រោះ) រហូតប្រទះឃើញកូនស្រីយំដើរចេញពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី។

ពេលនោះ ក្មេងស្រីរងគ្រោះយំប្រាប់ម្តាយថា យុវជនសង្ស័យខាងលើបានចាប់រូបនាងឲ្យបៀមប្រដាប់ភេទគេ ហើយជនសង្ស័យយកប្រដាប់ភេទរបស់គេ មកដាក់ចូលក្នុងប្រដាប់ភេទរបស់នាង ធ្វើឲ្យមានការឈឺចាប់ជាខ្លាំង។
ប្រភពបន្តថា ពេលនោះម្តាយក្មេងស្រីរងគ្រោះបានពិនិត្យមើលប្រដាប់ភេទរបស់កូន ឃើញមានស្នាមជាំ និងស្នាមក្តិចមូលជាំនៅលើភ្លៅខាងស្តាំ២កន្លែង ឆ្អឹងជំនីខាងឆ្វេង២កន្លែង ។ បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះ បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យទៅជួយអន្តរាគមន៍។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានពាក្យពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន នាំមក ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕