ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តមនុត សវនា ដែលជាអ្នកនាំពាក្យពន្ធនាគារ បានចេញមុខប្រតិកម្មឈុតសម្លៀកបំពាក់ របស់ប្អូនប្រុស ដេនីក្វាន់ ដែលលោកបានសម្លៀកពាក់ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងកម្មវិធីខួបកំណើតរបស់លោក ។

សូមបញ្ជាក់ថា តារាសម្តែងលោក គីម សាន ត្រូវជាប្អូនប្រុសរបស់កញ្ញា ដេនី ក្វាន់ បានធ្វើពិធីខួបកំណើតរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុខ យ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ជាពិសេសតារាជាច្រើនដួង បាននាំគ្នាតែងខ្លួនយ៉ាងស្រស់សោភា គួរឲ្យចាប់អារម្មណ៍។

ចំណែក តារាសម្ដែង និងជាប្អូនដេនីក្វាន់ ជាម្ចាស់កម្មវិធីវិញ បានយកសញ្ញាស័ក្តិ និងឯកសណ្ឋាន ទៅពាក់ ក្នុងពិធីខួបកំណើតរបស់ខ្លួន រួចថតបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក មើលទៅគឲ្យចាប់អារម្មណ៍ ដោយមានអ្នកlike និងshare ព្រោងព្រាត មិនតិចនាក់ទេ។ តែអ្វីជាការភ្ញាក់ផ្អើលនោះ ស្រាប់តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោកនុត សវនា បានបង្ហោះសារក្នុងន័យណែនាំដល់ប្អូនបុរសរបស់កញ្ញា ដេននី ក្វាន់ ថា « ការប្រើប្រាស់សញ្ញាសក្តិ និងឯកសណ្ឋាន របស់ស្ថាប័នសាធារណៈ សុទ្ធតែត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ (លើកលែងតែសន្តិសុខខណ្ឌ ដែលជាកម្រិតមូលដ្ឋាន) ។

ជាក់ស្តែង បើខ្ញុំមិនច្រឡំទេ សញ្ញាស័ក្តិ និងស្លាកសញ្ញា ដែលនាយប្រុញកំពុងឡង់សេនេះ ជាប្រភេទត្រូវបានដាក់ឲ្យប្រើជាមួយអាវស ខោស ដោយមន្ត្រីជាន់ខ្ពស់ ថ្នាក់វរមន្ត្រី ឬឧត្តមមន្ត្រី របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឬមុខងារសាធារណៈ សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។

អ្នកនាំពាក្យពន្ធនាគា រូបនោះ បញ្ជាក់ថា « បើពាក់ថតកុន ឬថតសារអប់រំ យើងគួរប្រើឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ តែបើយករបស់ផ្លូវការមកច្នៃតាមការរវើរវាយពេលពុលសារជាតិអ័រម៉ូន ឬបូថក់ វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួន។ អញ្ចឹងហើយបានជាគេតែងតែទូន្មានថា “ពេលស្រវឹង សូមកុំបើកបរ»៕