ភ្នំពេញ៖ មានរឿងហេតុគួរឱ្យចំឡែកស្មានមិនដល់បានកើតឡើងនៅភូមិដាច់ស្រយាលមួយនៅប្រទេសថៃ​ ដែលមានក្មេងស្រីស្លូតត្រង់រូបឆោមស្រស់ស្អាតម្នាក់ឈ្មោះ Sai ជួបប្រទះនូវហេតុអាក្រក់មួយ គឺត្រូវក្លាយជាទាយាទអាបដោយមិនដឹងខ្លួន ក្រោយពេលទៅលេងក្នុងផ្ទះចាស់មួយកណ្ដាលព្រៃក្បែរភូមិជាមួយមិត្តភក្តិ បីនាក់ទៀតគឺ Jerd Ting និង Noi។

ចាប់ពីយប់នោះមក រឿងរ៉ាវគួរអោយភ្ញាក់ផ្អើលបានកើតឡើងជាបន្តបន្ទាប់ ដែលបង្ភភាពចលចលពេញក្នុងភូមិ។ អ្នកភូមិក៏ចាប់ផ្តើមភ័យខ្លាច និងងឿងឆ្ងល់ជាខ្លាំង ដោយឃើញសត្វចិញ្ចឹមរបស់ពួកគេងាប់ក្នុងសភាពគួរអោយរន្ធត់រាល់ថ្ងែ។ ក្រោយមកមិនយូរប៉ុន្មាន ក៏មានក្រុមប្រម៉ាញ់អាប មួយក្រុមបានមកដល់ភូមិនោះ ជាមួយនិងនាយ Noi ដែលអះអាងថាក្នុងភូមិមានអាប។ Noi ជាមិត្តតាំងពីវ័យកុមាររបស់ Sai ប៉ុន្តែបានទៅរស់នៅឯ ក្រុងBangkok យូរឆ្នាំហើយ។

ពេលដែល Noi មកដល់ភ្លាមពន្លកស្នេហ៏របស់ Sai និងNoi បានកើតឡើងហើយពួកគេពិតជាសប្បាយរីករាយណាស់ រហូតដល់ថ្ងៃមួយដែល Noi បានដឹងពី អាថ៌កំបាំងរបស់ Sai ដោយចៃដន្យ ហើយគេក៏សម្រេចចិត្តគេចចេញពី Sai។ ប៉ុន្តែក៏ព្រោះតែសេចក្តីស្នេហាជ្រាលជ្រៅ Noi ក៏ត្រឡប់ស្វែងរកវិធីជួយ Sai វិញ ។ និយាយពីនាយ Jerd វិញក៏ជាមនុស្សម្នាក់ដែលលួចស្នេហ៍លើ Sai មិត្តរបស់ខ្លួនដែរ ដូច្នេះគេក៏បានលះបង់ និងព្យាយាមគ្រប់បែបយ៉ាងក្នុងការជួយការពារ Saii ។

ចង់ដឹងថា តើការព្យាយ៉ាមរបស់ Jerd និង Noi ក្នុងការការពារនាងSai ជាទីស្រលាញ់របស់គេបានសម្រេចដែរ ឫទេ? ហើយវាសនារបស់នាង Sai និងទៅជាយ៉ាងណា សូមតាមដាន​នៅក្នុងរឿង និស្ស័យស្នេហ៍អាបដែលនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅថ្ងៃស្អែកនេះទាំងអស់គ្នា ៕
សហការី KBN