ភ្នំពេញ៖ ពុទ្ធិដិកាថាចូលធ្វើអំពើល្អ នោះអ្នកនឹងទទួលបានមកវិញនូវផលល្អវិញដូចគ្នា ហើយដំបូន្មាននេះ ពុទ្ធសាសនិកជនជាច្រើនក៏ធ្វើតាម ដើម្បីទទួលបានផលល្អមកវិញ សម្រាប់ការរស់នៅប្រចាំថ្ងៃ តួរយ៉ាងប្អូនប្រុស ជាវ ប៊ុនធឿន វ័យ២០ប្លាយ ដែលឈ្នះរង្វាន់ ៤០លានរៀល ពីភេសជ្ជៈ ប៉ូវកម្លាំងវើក នាពេលថ្មីៗកាលពីមុនចូលឆ្នាំខ្មែរ តើគាត់បានធ្វើអ្វីដែរ សូមអានបន្តិច មើលថាសាច់រឿងរបស់គាត់យ៉ាងម៉េចដែរ។

ប្អូនប្រុស ជាវ ប៊ុនធឿន ក្នុងទឹកមុខអៀនជាមួយកាមេរ៉ាទោះក្នុងចិត្តសប្បាយប៉ុណ្ណាក៏ដោយ បានប្រាប់ថា “ខ្ញុំធ្វើការនៅក្នុងទំនិញមួយនៅភ្នំពេញ ម្តុំផ្លូវ វេងស្រេង ជាអ្នកលើកទុកដាក់ ទំនិញផ្សេងៗអោយថៅកែខ្ញុំ កាលពីមុនចូលឆ្នាំខ្មែរបន្តិចខ្ញុំបានសុំថៅកែខ្ញុំទៅលេងម្តាយខ្ញុំ នៅខេត្តតាកែវ ហើយខ្ញុំក៏បានទិញភេសជ្ជៈមួយចំនួនទៅជូនគាត់ពិសា និង ទុកសែនទេវតា ឆ្នាំថ្មី តែដឹងអីពេលខ្ញុំឃើញម្តាយខ្ញុំមកពីដឹកគោវិញ គាត់ហាក់ដូចជាអស់កម្លាំង ខ្ញុំក៏យក ភេសជ្ជៈប៉ូវកម្លាំង វើក មួយកំប៉ុងទៅអោយគាត់ ហើយគាត់ក៏មិនដឹងដែរថាមានរង្វាន់ ៤០លានរៀល នៅក្រវិលកំប៉ុងវើក ព្រោះគាត់អត់ចេះអានទេ គាត់យកមកអោយខ្ញុំ មើល ខ្ញុំគ្រាន់តែឃើញរង្វាន់ ៤០លានរៀលនេះ ខ្ញុំភ័យអរៗ សប្បាយចិត្តខ្លាំង លោតជើងពីរ ជើងបី ហើយប្រាប់គាត់ ក៏គាត់ស្ទើរតែមិនជឿដែរ។” ប៊ុនធឿន បន្តទៀតថា ប្រាក់រង្វាន់ ៤០លានរៀលនេះនឹងជួយជីវភាពខ្លួនបានច្រើន ព្រោះអាចចាប់ផ្តើមនូវរបរដែលខ្លួនចង់ធ្វើ កន្លងមកហើយ។”

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុន ខ្មែប៊ែវើរីជីស ឆ្លើយតបទៅប្អូនប្រុស ប៊ុន ធឿន ថា “តំណាងអោយថ្នាក់ដឹកនាំផលិតផលភេសជ្ជៈប៉ូវកម្លាំង វើក យើងសូមថ្លែង អំណរ គុណដល់ប្អូនប្រុស ប៊ុន ធឿន ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដែលមានមុខងារ ជំនួយការចងចាំ បង្កើនថាមពល និង បន្សាបជាតិស្រវឹង រួមទាំងផលិតឡើយដោយ វិស្វករជំនាញបណ្តុះបណ្តាលពីប្រទេសអាល្លឺម៉ង់ មានរោងចក្រធំទូលាយ បរិស្ថានស្អាត អនុលោមតាមបរិស្ថានស្តង់អន្តរជាតិ ISO 14001 និង បំពាក់ដោយម៉ាស៊ិនបរិក្ខារ ទំនើបស្វ័យប្រវត្តិ ដើម្បីធានាបាននូវគុណភាព សុវត្តិភាព និង រសជាតិឆ្ងាញ់បំផុត ដែលផ្សំឡើងដោយគ្រឿងផ្សំនាំចូលពីសហរដ្ឋអាមេរិកក្រុមហ៊ុន អេ ឌី អឹម។ ហើយសូមជូនពរអោយអំពើល្អរបស់ប្អូននឹងនាំសំណាងផ្សេងៗទៀតក្នុងមុខរបរដែល កើតចេញពីរង្វាន់៤០លានរៀលនេះ ៕

អត្ថបទពាណិជ្ជកម្ម