ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឃាត់ខ្លួនក្មេងស្ទាវ អាយុ១៦ឆ្នាំម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីទើបមានវ័យ៧ឆ្នាំប៉ុណ្ណោះ។
ការឃាត់ខ្លួននេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកុមារីរងជនគ្រោះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។
ជនសង្ស័យត្រូដែលវបានកម្លាំងឃាត់ខ្លួន ឈ្មោះ អ៊ី ចាន់ទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងរងគ្រោះឈ្មោះ វ លល អាយុ ៧ឆ្នាំ ។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងពីស្រ្តីជាម្ដាយកុមារីរងគ្រោះ ក្រោយបែកធ្លាយឃើញកូនស្រីមានសភាពស្លេកស្លាំង សួរនាំទៅ ទើបដឹងថាសង្ស័យ ឈ្មោះ អ៊ី ចាន់ទី បានរំលោភសេពសន្ថវៈលើកុមារីរងគ្រោះជាច្រើនថ្ងៃមកហើយ។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី ៕