ភ្នំពេញ៖ មិនមែនជាលើកទីមួយឡើយ ដោយមានប្រជាពលរដ្ឋមួយចំនួនធំដែលជាប់បង់រំលស់ដីឡូតិ៍នៅ7NG ដែលមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្អូញត្អែថា ពួកខ្លួនបានបង់រំលស់យូរណាស់មកហើយ មិនដឹងថាដីនៅទីណាទេ ហើយប្រសិនបើឈប់បង់គឺមានតែខាតលុយទាំងស្រុងព្រោះបង់អស់ច្រើនណាស់មកហើយ ដូច្នេះមានតែបន្តបងទាំងពុំសូវមានសង្ឃឹម ចំណែកអ្នកខ្លះក៏ផ្អាកបង់ ដូច្នេះហើយទើបជនរងគ្រោះទាំងនោះក៏បាននាំគ្នាព្រមព្រៀងផ្ដិតមេដៃ តវ៉ា និងសូមជំនួយពីថ្នាក់ដឹកនាំពោលគឺ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ជាក់ស្ដែងបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកមួយឈ្មោះ «Mech Seyha» បានបញ្ជាក់ឲ្យឃើញថា មានស្នាមមេដៃប្រជាពលរដ្ឋជាច្រើននាក់បានផ្ដិតតវ៉ា និងសូមជំនួយពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន មេត្តាជួយអន្តរាគមន៍លើករណីខាងលើនេះផង ។

គណនីហ្វេសប៊ុក «Mech Seyha» ក៏បានរៀបរាប់យ៉ាងដូច្នេះថា “តេីទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង Samdech Hun Sen, Cambodian Prime Minister
ដី7NG បង់រំលោះ១០ ឆ្នាំហេីយ បង់ផ្តាច់ក៏ច្រេីនឆ្នាំដែរ បានទទួលលិខិតកាន់កាប់តែមិនដឹងដីនៅទីណា ទៅសួរក្រុមហ៊ុនសន្យាពីមួយឆ្នាំទៅមួយឆ្នាំដោយថាខែវស្សាចាក់ដីអត់បាន ទៅដល់ទីតាំង7NGផ្ទាល់ ដីដែលគេសន្យាអោយ ឥទ្បូវគេសង់ខូនដូនិងកន្លែងផ្សេងៗរបស់គេអស់ហេីយ ដីដែលតំបន់ដែលព្រមព្រៀងនោះក៏លេីកពីមួយកន្លែងទៅមួយកន្លែងមិនប្រាកដ តាមគេចង្អុលប្រាប់ ពេលនេះតំណាងក្រុមហ៊ុនរកលេសដោះស្រាយហេីយ អតិថិជនចាំពីមួយឆ្នាំទីមួយឆ្នាំ យូរសែនយូរ ។
យកលុយគេមុនទៅហេីយ ហេតុអ្វីមិនអោយរបស់ នេះគេហៅថាប្រេីពេលបោកមនុស្សហេីយ ហេតុអ្វីធ្វេីបែបនេះ?លុយគេខំរកអ្នកខំចាយ ចំនាយមិនគិតបោកពួកខ្ញុំអ្នកក្រ ពួកខ្ញុំមិនដែលស្គាល់ល្អដូចអ្នកមាន ចិត្តអ្នកស្រែកឃ្លាន ហ៊ានយកលុយខ្ញុំ តែមិនមកដោះស្រាយអោយពួកខ្ញុំ។ ពិតជាឈឺចាប់ណាស់ ” ។

សូមបញ្ជាក់ថា ករណីប្រជាពលរដ្ឋបង់រំលស់ដីរបស់ 7NG ហើយមិនឃើញដីនេះគឺកើតឡើងយូរឆ្នាំណាស់មកហើយ ហើយក៏ពុំមានដំណោះស្រាយណាមួយពីថ្នាក់ដឹកនាំក្រុមហ៊ុនជូនដល់ប្រជាពលរដ្ឋឡើយ ៕
សហការី KBN
ប្រភព៖ FB