ខេត្តកណ្ដាល៖ ជនសង្ស័យប្រើប្រាស់ថ្នាំញៀនម្នាក់ សុំម្ដាយបង្កើតខ្លួនឯងរួមរ័ក តែម្តាយមិនព្រម កូនតិរិច្ឆាននេះបានគំរាមសម្លាប់ចោល ត្រូវសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនសង្ស័យដែលមានទីតាំងស្ថិតនៅឃុំព្រៃពួច ស្រុកអង្គស្នួល ។
ជនសង្ស័យឈ្មោះ ប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នរស់នៅក្នុងឃុំស្រុកខាងលើ មានប្រពន្ធ និងកូន៣នាក់(ស្រី២នាក់ប្រុសម្នាក់)។ ចំណែកស្ត្រីជាម្ដាយ អាយុ៦០ឆ្នាំ ជនជាតិខ្មែរមុ ខរបរកសិករ។

ស្រ្តីជាម្ដាយបានឲ្យដឹងថា កូនប្រុសរបស់គាត់ម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនរហូតប្រពន្ធរបស់គេទ្រាំមិនបាន ក៏បានរត់ចោលបាត់អស់រយ:ពេលជាង១ខែមកហើយ។ ក្រោយប្រពន្ធរត់ចោលបាត់ កូនតិរិច្ឆានម្នាក់នេះមានចំណង់តណ្ហាពុះកញ្ជ្រោល ស្រាប់តែលួងលោមរូបគាត់ដែលជាម្ដាយបង្កើតសុំរួមភេទជាមួយជាច្រើនលើកច្រើនសា ប៉ុន្តែគាត់មិនព្រមឡើយនិងបានណែនាំកុំឲ្យធ្វើបែបនេះទៀត ។ ក្រោយមកកូននេះ បានយកកាំភ្លើង១ដើមច្រកក្នុងការុងរួចយកទៅកប់ដីក្នុងផ្ទះ ដើម្បីកំញើញឲ្យរូបគាត់ខ្លាច ហើយឲ្យយល់ព្រមរួមរ័កជាមួយរូបគេ។

ស្រ្តីជាម្ដាយបានបញ្ជាក់ថា ដំបូងឡើយគាត់គិតថា មិនចង់ប្ដឹងផ្ដល់អ្វីទេ ដោយនឹកស្មានថាកូននេះកែខ្លួន ។ ប៉ុន្តែមកដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណ:គាត់កំពុងដេកនៅលើផ្ទះ កូនតិរិច្ឆាននេះ បានស្រែកហៅសុំគាត់រួមរ័កជាថ្មីម្ដងទៀត។ តែគាត់មិនព្រមមិនព្រម ស្រាប់តែកូនតិរិច្ឆានបាននិយាយគំរាមថា៖ ថាបើម៉ែឯងមិនព្រមឲ្យរួមភេទជាមួយខ្ញុំទេយប់នេះខ្ញុំនិងសម្លាប់ចោល។ ពេលនោះគាត់មានការភ័យខ្លាចខ្លាំង ទើបរត់ចេញពីផ្ទះទៅដេកនៅផ្ទះកូនប្រុសម្នាក់ទៀនៅឃុំព្រៃពួច នោះដែរ។

បន្ទាប់មក ដោយអត់ទ្រាំទៅនឹងទង្វើដ៏លាមករបស់កូនកូនតិរិច្ឆាននេះបានតទៅទៀត ទើបសម្រេចប្ដឹងសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ និងបានគាស់យកកាំភ្លើងអាកា៤៧អត់ស្វ័យដែលខូចគុណភាព និងត្រូវបានជនសង្ស័យច្រកក្នុងការុងកប់ដីក្បែរផ្ទះទុកសម្រាប់គំរាមស្ត្រីជាម្ដាយដើម្បីសុំរួមភេទផងដែរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ជនសង្ស័យបានបដិសេធថា ខ្លួនមិនប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ដាយឡើយ ហើយថាខ្លួនមិនបានសុំម្ដាយរួមរ័កនោះទេ គឺខ្លួនគ្រាន់តែស្រែកហៅម្ដាយឲ្យចុះពីលើផ្ទះទាំងយប់រំលងអធ្រាត្រនោះ ដើម្បីឲ្យម្ដាយជួយទៅមើលកូនរបស់ខ្លួនឈឺតែប៉ុណ្ណោះ។ ដោយឡែកកាំភ្លើងអាកាមួយដើមនោះ ខ្លួនរើសបានជាង១ឆ្នាំមកហើយ រួចយកកប់ដីទុក ព្រោះមិនចង់ឲ្យអ្នកផ្សេងឃើញ ហើយមិនបានទុកគំរាមម្ដាយបង្កើតរបស់ខ្លួននោះដែរ។
ទោះបីជាជនសង្ស័យប្រកែកដោះសារបែបណាក៏ដោយ ក៍ត្រូវសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីដែរ ៕