ហ្វេសប៊ុក៖ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននឹកហួសចិត្ត និងអស់សំណើចបន្ទាប់ពីបានឃើញសាររបស់ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បង្ហោះរៀបរាប់ពីរឿងរាវរបស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិមួយនៃខេត្តកំពង់ចាម ដោយពួកគាត់បកស្រាយពីមូលហេតុដែលពួកគាត់ខ្ចីលុយធនាគារ ។

នៅក្នុងសារនោះ ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា ៖

រឿងហួសចិត្ត តែ ។
អភិបាលខេត្តកំពង់ចាម គួចចំរើន សួរអ្នកភូមិនៅក្នុងស្រុកមួយ:
– មានអ្នកខ្លះខ្ចីលុយធនាគារ ?
អ្នកភូមិលើកដៃស្ទើរទាំងអស់គ្នា សល់តែ ២ នាក់មិនលើក ។ នៅពេលអភិបាលខេត្តសួរថាហេតុអីបានខ្ចីលុយធនាគារច្រើនគ្នាម្ល៉េះ ? អ៊ំម្នាក់ពន្យល់ថា:
– ពេលយើងខ្ចីលុយគេ ធនាគារសុទ្ធតែចាត់មនុស្សមកពិនិត្យដល់គ្រួសារនីមួយៗ ទាល់តែយើងជាមនុស្សល្អជា បានធនាគារអោយខ្ចីលុយ ។ ហេតុនេះហើយ បានជាអ៊ំខ្ចីលុយធនាគារទុកជាភស្តុតាងថាគ្រួសារអ៊ំនេះជាអ្នកល្អ !
– ??????

សូមបញ្ជាក់ថាយោងតាមការបកស្រាយរបស់អ្នកភូមិខាងលើនេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ ព្រោះជាក់ស្ដែងគេដឹងថា ចំពោះអ្នកខ្ចីប្រាក់ពីធនាគារគឺដើម្បីពង្រីកមុខរបររកស៊ី និងដោះស្រាយផ្សេងៗទៅតាមស្ថានភាពជីវភាពគ្រួសារ ប៉ុន្តែយ៉ាងណាមិញអ្នកដែលធនាគារឲ្យខ្ចីលុយក៏ត្រូវតែប្រាកដថា អ្នកនោះជាពលរដ្ឋល្អ និងមានលទ្ធភាពគ្រប់គ្រាន់ស្របតាមលក្ខខ័ណរបស់ធនាគារ ៕