រាជធានីភ្នំពេញ៖ បុរសស្រវឹងស្រាម្នាក់ទៅរករឿងជេរប្រមាថ ហើយបោចសក់ និងទាត់ធាក់ទៅលើស្ត្រីម្នាក់ បណា្តលឲ្យរងរបួស កាលពីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិឃ្លាំសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះ ស្រី សុខាន់ អាយុ ៤៩ ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅផ្ទះលេខ ០៦៧ង ផ្លូលំ ក្រុមទី៧ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ ។ ចំណែកស្ត្រីជនរងគ្រោះឈ្មោះ សាត ផា អាយុ ៤៦ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣ង ភូមិសង្កាត់ជាមួយគ្នា។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តទៀត៕