ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ កាសែត The Mirror បានធ្វើការចុះផ្សាយនៅបណ្តាញសង្គមហ្វេសប៊ូក នូវវីដេអូមួយ ហើយត្រូវបានអ្នកលេងហ្វេសប៊ូក ក្នុងប្រទេសចិន បានចុចស៊ែរយ៉ាងច្រើន ពេលដែលកូនកំលោះកូនក្រមុំមួយគូរ កំពុងតែនិយាយទៅកាន់ភ្ញៀវសុខៗ ស្រាប់តែមានស្ត្រីម្នាក់ ដែលជាអតីតសង្សាររបស់កូនកំលោះ បានស្លៀកពាក់ឈុតកូនក្រមុំដែរនោះ រត់មកចាប់ដៃកូនកំលោះ ព្រមទាំងស្រែកខ្លាំងៗថា “វាជាកំហុសរបស់ខ្ញុំ” ។

បើតាមការរៀបរាប់ ពីបុរសដែលជាកូនកំលោះនោះ បានឲ្យដឹងថា នាងជាអតីតសង្សាររបស់គាត់ ដែលបានបែកគ្នាអស់រយៈពេលយូរមកហើយ ព្រោះតែនិស្ស័យរបស់នាង មិនសូវល្អទើបគាត់សុំចែកផ្លូវគ្នាជាមួយនាង តែនាងគួរតែដឹងថា គាត់កំពុងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយនារីថ្មីហើយ បែរជាត្រលប់មកស្លៀកឈុតកូនក្រមុំ ចូលមកអុកឡុកក្នុងពិធីនេះទៀត ។

ទោះជាយ៉ាងណា កូនក្រមុំពិតប្រាកដ ដោយមិនអាចទ្រាំមើលនៅហេតុការណ៍ដ៏ឈឺចាប់នេះបាន នាងក៏រត់ចេញបាត់ ដោយទឹកមុខខឹងសម្បារយ៉ាងខ្លាំង ធ្វើឲ្យភាពផ្អែមល្ហែមក្នុងពិធីនេះ បានរលត់បាត់ក្នុងមួយប៉ព្រិចភ្នែក៕

ប្រភព៖ The Mirror
ដោយ៖ សហការី KBN