ខេត្តរតនគិរី ៖ បុរស​ម្នាក់ បាន​រង​របួសធ្ងន់ បន្ទាប់​រពឹសដៃ យក​គ្រាប់​មិន​ទាន់​ផ្ទុះ មក​ដំ​បំបែក ដើម្បី​យក​រំសេវ ស្រាប់តែ​ផ្ទុះ​បណ្តាល​អោយ​រង​របួសធ្ងន់ ផ្អើលអ្នកភូមិ​មក​ជួយ​ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ឡុំ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេវ សិញ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ ចា​រាយ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​បងប្អូន​យក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូ​រយ៉ា​ដាវ ផង​ដែរ ៕