ភ្នំពេញថ្ងៃទី ១៣ មីនា ២០១៩៖ ស្ទើរតែមិនជឿថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នៅតែមាននូវ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបញ្ចេញជូនដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោកក៏ដូចជាធ្វើការវាយលុកទីផ្សារនៃពិភពបច្ចេកស្មាតហ្វូននាពេលបច្ចុប្បន្ននេះ! គួររំឭកផងដែរថាវត្តមានស្មាតហ្វូនលំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយដែលបានធ្វើឱ្យកក្រើកពិភពលោកជាពិសេសព្រះរាជាណាចក្រកម្ពុជាមិនទាន់ទាំងបាត់ក្តៅផងឥឡូវនេះ សាមសុង ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 | A30! ពិតជាមិនសរសើរមិនបានមែន!

ជាការពិតណាស់យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងធ្វើការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួនបានយ៉ាងល្អបំផុតដើម្បីបំពេញតាម
សេចក្តីត្រូវការអតិថិជនរបស់ខ្លួនទូទាំងពិភពលោក។ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ក្នុងការបើកសម្ពោធកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេលថ្មីៗនេះរួចមកហើយថាសាមសុងបានធ្វើការប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួនឱ្យទទួលបាននូវអ្វីដែលថ្មីប្លែក និងអស្ចារ្យបំផុតជាមួយនឹងជម្រើសកាន់តែច្រើនសម្រាប់ផលិតផលរបស់ខ្លួនផងដែរ!

នេះជាមូលហេតុដែលធ្វើឱ្យលំដាប់កំពូលស្មាតហ្វូន របស់ សាមសុង ទាំងអស់ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។ ជាក់ស្តែងនៅពេលដ៏ឆាប់ខាងមុខនេះស្មាតហ្វូន Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា! សូមបញ្ជាក់ថាសម្រាប់ម៉ូឌែលទាំង ២ ស៊េរីនេះពិតជាទាក់ចិត្តអ្នកគាំទ្រទាំងអស់ឱ្យមកចាប់អារម្មណ៍មកលើវាជាក់ជាពុំខានឡើយ!

សម្រាប់តម្លៃ រូបរាង ក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីនមានលក្ខណៈពិសេសបែបណានោះយើងនឹងធ្វើការបង្ហាញជូននៅពេលខាងមុខដ៏ខ្លីនេះ! ដូច្នេះសូមត្រៀមខ្លួនក៏ដូចជាទទួលយកបទពិសោធន៍កាន់តែទំនើប និងអស្ចារ្យជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា!

អត្ថបទពាណិជ្ជកម្ម