ភ្នំពេញ៖ ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀតលើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន​ Opensignal ដែលបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេ​លើល្បឿនដោនឡូត និងអាប់ឡូត ។

សេចក្តីប្រកាស ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថាក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យ​លាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ ដែលក្រុមហ៊ុន Cellcard បាន​ឈ្នះពានរង្វាន់ពី Opengsignal។

ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា​ ហើយត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។

លោក Watson បានមានប្រសាសន៍ថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcard ឈ្នះផ្ទួនៗគ្នានេះជាភស្តុតាងបញ្ជាក់ពីគុណភាពនៃអីុនធើណិតទូរស័ព្ទដែលបានដំណើរការតាំងពីខែមករា ឆ្នាំ២០១៧។

លោកបានបន្តថា៖ «ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញនៅក្នុងការពិនិត្យមើលលើភាពពិតប្រាកដនៃបណ្តាញទំនាក់ទំនងដោយផ្អែកលើការវិភាគពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ដោយពុំមានភាព​ផ្ទុយពីការពិតនោះទេ»។
លោកថា៖ «ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនដែលមានបណ្តាញអីុនធើណិតទូរស័ព្ទលឿនជាងគេនៅកម្ពុជា ហើយពួកយើងបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើនដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន»។
លោកបានបន្ថែមថា៖ «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេមិនបានសាកប្រើប្រាស់ Cellcard នៅក្នុងតំបន់របស់ពួកគេឱ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាក​ប្រើប្រាស់យើងឡើងវិញដើម្បីមើលថាតើមានការពង្រឹងយ៉ាងម៉េចខ្លះ»។
លោក Watson បន្តថា៖ «ពួកយើងបន្តដឹកនាំកម្ពុជាទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងមុំារបស់យើងនូវទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»។

អំពីពានរង្វាន់៖
ពានរង្វាន់ពី Opensignal សម្រាប់ «បទពិសោធន៍ល្បឿនដោនឡូត» និង «បទពិសោធន៍ល្បឿនអាប់ឡូត» បទពិសោធន៍នៃល្បឿនដោនឡូតរបស់ Cellcard គឺ 8.3 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនដោនឡូតជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករគ្រប់បច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖​
Smart: 7.1 Mbps
Metfone: 2.4 Mbps

សម្រាប់បច្ចេកវិទ្យា 4G ល្បឿនដោនឡូតរបស់ Cellcardគឺ 12.2 ធៀបនឹង 9.2 របស់ Smart និង 2.9 របស់Metfone។
បទពិសោធន៍ល្បឿនបង្ហោះរបស់ Cellcard គឺ 2.4 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនទាញយកជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករលើបច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖
Smart: 1.8 Mbps
Metfone: 1.5 Mbps

ល្បឿនអាប់ឡូតរបស់ Cellcardសម្រាប់បច្ចេកវិទ្យា 4G មានចន្លោះប្រហោងធំរវាង Cellcard 3.4 និង Smart 2.3 និង Metfone 2.1។
របាយការណ៍ពេញនឹងចេញជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ លើគេហទំព័រ OpenSignal (ចុចទីនេះ)

តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:

ខែកុម្ភៈ 2019 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់រយៈពេលពីខែកក្កដាដល់ខែធ្នូឆ្នាំ 2018
ពានរង្វាន់ពី OpenSignal សម្រាប់ «បទពិសោធន៍ល្បឿនទាញយក» និង «បទពិសោធន៍ល្បឿនបង្ហោះ» រយៈពេលពីខែតុលាដល់ខែធ្នូឆ្នាំ 2018
ខែមករា 2019 ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពី CMO អាស៊ី
ខែធ្នូ 2018 ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពី Global Banking & Finance Review
ខែវិច្ឆិកា 2018 ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ 2018 ក្នុង ប្រទេសកម្ពុជាដោយ Global Brands Magazine
ខែកញ្ញា 2018 People’s Choice Award by 5G Asia (CXO Operator of the Year)
ខែកក្កដា 2018 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2018
ខែមេសា 2018 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់ខែកក្កដាដល់ធ្នូឆ្នាំ 2017
ខែកុម្ភៈ 2018 4G ល្បឿនទាញយក 3G ល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017
ខែកក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយ IDG ASEAN
ខែមេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា 2017

«About Opensignal
ក្រុមហ៊ុន OpenSignal (www.opensignal.com) ដែលជាក្រុមហ៊ុនវិភាគទូរស័ព្ទ គឺជាក្រុមហ៊ុនស្តង់ដារពិភពលោកស​ម្រាប់វាស់ស្ទង់នូវបទពិ​សោធន៍នៃបណ្តាញទូរស័ព្ទចល័តពិត។ ដោយប្រើការវាស់វែងរាប់ពាន់លានដែលប្រ​មូល​​បានក្នុងរយៈពេល 24 ម៉ោង​ក្នុងរយៈពេល7ថ្ងៃពីស្មាតហ្វូនរាប់សិបលានគ្រឿង ក្រុមហ៊ុនបានវិភាគបទពិ​សោធន៍នៃបណ្តាញទូរស័ព្ទច​ល័ត​​ពិតនៅតាមទំហំនិងប្រេកង់ធំបំផុតនៅក្នុងឧស្សាហកម្មឥតខ្សែតាមរយៈប្រតិបត្តិករ និង​ ប្រទេសតាមតំបន់និងទូទាំង​ពិភពលោក។ OpenSignal ជឿថាការវាស់ស្ទង់ពីលើបណ្តាញប្រតិបត្តិការដោយផ្ទាល់​តាមរយៈអ្នកប្រើគឺជាគន្លឹះ​ក្នុងការកសាងបណ្តាញឥតខ្សែដ៏ល្អ។ OpenSignal ត្រូវបានប្រើប្រាស់នៅទូទាំងឧ​ស្សាហកម្មដោយប្រតិបត្តិករ​ចល័ត និយតករទូរគមនាគមន៍ អ្នកផលិតឧបករណ៍ និងអ្នកវិភាគ។

Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2019 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី១ ខែតុលា ដល់ថ្ងៃ29 ខែធ្នូ ឆ្នាំ2018  © 2019 Opensignal Inc

Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2018 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី2 ខែតុលា ដល់ថ្ងៃ31 ខែធ្នូ ឆ្នាំ2017  © 2019 Opensignal Inc»

អត្ថបទពាណិជ្ជកម្ម