កំពង់ស្ពឺ៖ ស្ត្រីដែលជាអាជីវករម្នាក់ឈ្មោះ នួន ស្រីពៅ មានអាយុ ៣៤ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ 20លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ម្នាក់ទៀតហើយ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង នួន ស្រីពៅ ដែលក្លាយជាម្ចាស់ទឹកប្រាក់20លានរៀល បានប្រាប់ឱ្យដឹងថា រាល់ថ្ងៃចំពោះថ្នាំដុសធ្មេញផ្កាឈូក២គឺលក់ដាច់ មានអ្នកគាំទ្រច្រើន ហើយអ្នកនាងក៏ប្រើប្រាស់ជាប្រចាំដែរ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។

ប៉ុន្តែកាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់ក៏យកថ្នាំដុសធ្មេញផ្កាឈូក2មកប្រើមួយប្រអប់ទៀត លុះពេលកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់20លានរៀលតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ក្រុមគ្រួសារ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

អ្នកនាងបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ20លានរៀលនេះ អ្នកនាងនឹងយកទៅពង្រីកអាជីវកម្មបន្ថែមឱ្យធំជាងសព្វថ្ងៃនេះទៀត។
គួរបញ្ជាក់ផងដែរថា នេះគឺជាអតិថិជនទី១០ហើយ ដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់20លានរៀលពីក្រុមហ៊ុនថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ខណៈរង្វាន់ធំមានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…រង្វាន់ធំ20លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕
អត្ថបទពាណិជ្ជកម្ម