ភ្នំពេញ៖ រយៈពេលមួយសប្តាហ៍សោះ អ្នកឈ្នះរង្វាន់ធំលុយ 10,000 ដុល្លារ ពីស្រាបៀរកម្ពុជាមានរហូតទៅ៥ នាក់ និង 1,000 ដុល្លារ ចំនួន​ នៅតាមបណ្តាលខេត្តក្រុងនៃប្រទេសកម្ពុជា។ ពិតជាសម្បើមមែន មានលុយដើរលេងចូលឆ្នាំខ្មែរហើយ តែប៉ុណ្ណេះ។
អ្នកឈ្នះរង្វាន់ទាំង ៥ នាក់នោះមានឈ្មោះ

អ្នកទាំងប្រាំនេះត្រូវបានទាក់ទងនិងរៀបចំឯកសារប្តូររង្វាន់រួចរាល់អស់ហើយ នៅចាំតែអ្នកឈ្នះទៅបើកប្រាក់រង្វាន់តែប៉ុណ្ណោះ រីឯអ្នកឈ្នះ 1,000​ ដុល្លារបានទទួលប្រាក់រង្វាន់ពួកគេរួចអស់ហើយ។

លោកស្រី គង់ កុសល តំណាងថា្នក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាបានបង្ហើបប្រាប់ថា “វាជាការពិតណាស់ ដោយមើលឃើញថា រដូវកាលចូលឆ្នាំខ្មែរ ជិតមកដល់ហើយ ថ្នាក់ដឹកនាំក្រុមហ៊ុន ពិតជាបានប្រាប់អោយក្រុមការងារផលិតស្រាបៀរកម្ពុជាបន្ថែមរង្វាន់ធំៗ ដែលមានទឹកប្រាក់ 10,000 ដុល្លារ 1,000 ដល្លារ និង រង្វាន់ទៅលេង ចក្រភពអង់គ្លេស នៅក្នុងក្រវុិលកំប៉ុងស្រាបៀរកម្ពុជា អោយបានច្រើនជាទីបំផុតជាងពេលណាៗទាំងអស់ ព្រោះប្រាក់រង្វាន់ទាំងអស់នេះអាចនឹងជួយសម្រួលដល់មុខរបរជីវភាពប្រចាំថ្ងៃ ឬក៏មានថវិកាគ្រប់គ្រាន់ដើម្បីធ្វើដំណើរកម្សាន្តផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ”

លោកស្រីបន្តទៀតថា “ខ្ញុំសង្ឃឹមថា អតិថិជនស្រាបៀរកម្ពុជានឹងភ្ញាក់ផ្អើលសើចហ៊ោរសប្បាយ ជាមួយរង្វាន់ធំទាំងនេះ នៅពេលដែលពួកគេ គាស់ឃើញរង្វាន់ទាំងអស់នោះ។”
លោកស្រីក៏បានផ្តាំផ្ញើទៅអតិថិជនកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរកម្ពុជាអោយសោះ រួចទាក់ទងមកកាន់លេខទូរស័ព្ទ 067 902 902 ភ្លាមៗ ពេលដែលឃើញរង្វាន់ធំទាំងអស់នោះ។

ផលិតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះនិងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផលក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដ៏ទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយនិងរំភើបគ្រប់ពេលវេលា ៕

អត្ថបទពាណិជ្ជកម្ម