ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ចេញមកពីបន្ទប់ទឹកវិញ ឃើញនារីម្នាក់កំពុងដេកលើសាទ្បុង មើលទៅទំនងពេក ក៏ស្ទុះទៅចាប់នាងប៉ុនប៉ងរំលោភ តែមិនបានសម្រេច ស៊យធំ បានត្រឹមតែជាប់ខ្នោះទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ២៤៤៨ ក្រុមទី១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ជនសង្ស័យ ឈ្មោះ សេង កុសល ហៅសើ អាយុ៥០ឆ្នាំជាង មានទីលំនៅ ផ្ទះលេខគ្មាន ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបររត់ម៉ូតូឌុប និងមានសារធាតុញៀន។
ចំណែកនារីរងគ្រោះ សូមមិនបញ្ចេញអត្តសញ្ញាណ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកផឹកស្រា នៅមុខផ្ទះកើតហេតុខាងលើ ។ ក្រោយពេលផឹករួច ក៏ចូលទៅដេក។ មួយស្របក់ក្រោយមក ក៏ងើបទៅបន្ទប់ទឹក ។ លុះត្រទ្បប់មកវិញ ឃើញនារីរងគ្រោះកំពុងដេកលើសាទ្បុង មើលទៅឃើញទំនងពេក ក៏ស្ទុះទៅធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះតែម្តង តែភ្លាមៗនោះនារីរងគ្រោះបានរើបម្រះ ហើយស្រែកឆោឡោឱ្យម្ចាស់ផ្ទះជួយ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ ចុះមកជួយអន្តរាគមន៍ និងវាយខ្នោះយកទៅប៉ុស្តិ៍តែម្ដង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចសង្កាត់ប៉ុស្តិ៍ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕