ថៃ៖ កាលពីពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកស្រាបៀរម៉ាកល្បីរបស់ថៃមួយគ្រឿង ដែលក្នុងនោះស្រាចំនួន ៣,៦០០កេះ គិតជាកំប៉ុងចំនួន ៨៦,៤០០ កំប៉ុង បានចាក់ចោលពាសពេញផ្លូវ ត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាប្រមូលអស់ ៣,៤០០កេះ ស្មើរនឹង ៨១,៦០០កំប៉ុង និងគិតជាទំហំទឹកប្រាក់ចំនួន ២លានបាត (៦៣០០០ដុល្លារ) ។ ចំពោះករណីខាងលើនេះដែរ បានកើតឡើងនៅក្នុងទីរួមខេត្ត ភូកេត ។

ក្រោយកើតហេតុ ក្រុមហ៊ុនស្រាបៀរខាងលើបានរៀបចំដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រជាពលរដ្ឋទាំងនោះ ពីបទលួចទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ ហើយរហូតមកដលើថ្ងៃទី ២១ ខែមករា កន្លងទៅនេះ ប៉ូលិសបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៤នាក់ដើម្បីមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចប្រជាពលរដ្ឋទាំងនោះបានឆ្លើយថា ពួកគាត់គ្រាន់តែរើសស្រាបៀរដែលចាក់ពាសពាញផ្លូវនោះ ទៅផឹកតែប៉ុណ្ណោះ ព្រោះតែឃើញមានប្រជាពលរដ្ឋសទៃទៀតក៏រើសដែរ ។ យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតដើម្បីចាប់ខ្លួនជនបន្ទាប់ៗដែលពាក់ព័ន្ធទៅនឹងករណីលួចស្រាបៀរខាងលើនេះ មកផ្ដន្ទាទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ kapook