Home ព័ត៌មានជាតិ

Update៖ សិស្សម្នាក់ត្រូវអ្នកតាចូលរូប ហើយនិយាយពីមូលហេតុដែលធ្វើឳ្យសិស្សសាលាវិទ្យាល័យថ្មគោលដួលសន្លប់ ខណៈដែលមូលហេតុច្បាស់ការនៅមិនទាន់ដឹងនៅឡើយ


បាត់ដំបង៖ រហូតមកទល់ពេលនេះ​ នៅមិនទាន់មានប្រភពច្បាស់ការបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឳ្យសិស្សសាលាវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ជាច្រើននាក់ដួលសន្លប់នោះទេ ប៉ុន្តែបើតាមរបាយការណ៍ដែលមាននៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្ដម ខៀវ កាញ៉ារីទ្ធ បានឳ្យដឹងថា តាមពិតសិស្សរងគ្រោះទាំងនោះមានចំនួនតែ ជាង៤០នាក់ប៉ុណ្ណោះ មិនមែនជិត ១០០នាក់ទេ ។

ជុំវិញករណីខាងលើនេះដែរ សិស្សម្នាក់ក្នុងចំណោមសិស្សសាលាជាច្រើននាក់ ត្រូវអ្នកតាចូលរូប ហើយបានស្អែកឡូឡាក្តែងៗថា យើងជាអ្នកតាថែរក្សាសាលារៀននេះ ជាអ្នកធ្វើឲ្យកូនសិស្សទាំងអស់ចុកពោះ វិលមុខ និងក្អួតចង្អោរ ពីព្រោះមានសិស្សមួយចំនួនបានប្រព្រឹត្តិអំពើមិនគប្បីចោលកាកសំណល់លើកន្លែងរបស់គាត់រស់នៅ មិនតែប៉ុណ្ណោះ ថែមទាំង បាននោមលើកន្លែងរបស់លោកតាផងដែរ។ មកដល់ល្ងាចម៉ោងប្រមាណជាង៥ល្ងាចថ្ងៃដដែលនេះ(ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨) សិស្សមួយចំនួនដែលមានកលតិចតួចបានធូរស្រាលវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ រីឯសិស្សមួយចំនួនធំទៀត មានសភាពធ្ងន់ធ្ងរកំពុងសម្រាកសង្គ្រោះ ត្រូវតាមដានបន្តពីសំណាក់ក្រុមគ្រូពេទ្យ ៕

សហការី KBN
ប្រភព៖​ Kanharith Khieu