ថៃ៖ មួយរយៈនេះ រឿងបុរសសំណាងម្នាក់ដែលមានប្រពន្ធ៤នាក់រស់នៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ ព្រមទាំងជជែកវែកញែកគ្នាបែកផ្សែងផងដែរ ។

ក្រោយមកទៀតនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងបុរសប្រពន្ធ៤ គឺមានស្ត្រីវ័យក្មេងម្នាក់ បានប្រកាសថា នាងក៏មានប្ដី៤នាក់ដែរ ហើយរស់នៅជាមួយគ្នាយ៉ាងចុះសម្រុងទៀតផង ។

ស្ត្រីខាងលើបានសរសេរពាក្យមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់នាងថា «ខ្លាំងអីប្រុសប្រពន្ធ៤ ខ្ញុំស្រីប្ដី៤ផងមិនថា?» មិនតែប៉ុណ្ណោះនាង ក៏បានបង្ហោះរូបថតរបស់នាង​ និងបុរស៤នាក់ទៀតផងដែរ ដែលនាងអះអាងថា ពួកគេសុទ្ធតែជាប្ដីរបស់នាងទាំងអស់ ។

ទាក់ទងជាមួយគ្នានេះដែរ នៅមានមនុស្សជាច្រើនមិនជឿថា នាងមានប្ដី៤ឡើយ ហើយសម្រាប់ការបង្ហោះនេះ គ្រានើតែដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ជាប់ពីរឿងបុរសប្រពន្ធ៤នោះ តែប៉ុណ្ណោះ ៕ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

សហការី KBN
ប្រភព៖ taharnkla