ភ្នំពេញ៖ នៅថ្ងៃទី ០១ ខែធ្នូ​ ឆ្នាំ ២០១៨ នេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានចូលរោងការហើយជាមួយគូដណ្ដឹងរបស់លោក ដែលបានភ្ជាប់ពាក្យរួចមួយរយៈធំមកនេះ ហើយនាព្រឹកថ្ងៃនេះដែរ សាច់ញាតិ មិត្តភក្ដិទាំងសងខាង បានបង្ហាញខ្លួនយ៉ាងសប្បាយរីករាយនៅក្នុងពិធីហែជំនូន ។

សូមបញ្ជាក់ថា លោក ញ៉ែម សុគន្ធ ដែលធ្លាប់តែមានព័ត៌មានអាស្រូវថា ស្រឡាញ់ភេទដូចគ្នានេះបានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ងួន កែវមល្លិកា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨ ហើយរហូតមកទល់នឹងថ្ងៃនេះអ្នកទាំងពីរក៏បានដឹកដៃគ្នាចូលរោងការ ដែលប្រកបដោយភាពសប្បាយរីករាយ និងសុភមង្គលបំផុត ៕

សហការី​ KBN