សិល្បៈ៖ គេសង្កេតឃើញមានសផលិតកម្មក្នុងស្រុកជាច្រើនសម្រុកផលិតបទចម្រៀងទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ ដែលកំពុងប្រារព្ធឡើងនៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស ហើយជាមួយគ្នានេះដែរតារាពហុជំនាញលោក សុខ ដែន ក៏បានសម្ងំផលិតបទចម្រៀងភ្ជុំបិណ្ឌជាបន្តបន្ទាប់រហូតមកទល់ពេលនេះ លោកសម្រេចបាន MV បទចម្រៀងមួយបទដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយបទចម្រៀងមួយបទនេះមានចំណងជើងថា «ថ្ងៃភ្ជុំក្រមុំរាំស្លុយ» ។

ទាក់ទងនឹងបទចម្រៀង «ថ្ងៃភ្ជុំក្រមុំរាំស្លុយ» នេះ លោក សុខ ដែន ផ្ទាល់បានឱ្យដឹងថា លោកបានចំណាយកម្លាំងញើសឈាមដើម្បីផលិតបទចម្រៀងនេះឡើង គឺក្នុងគោលបំណងអប់រំដល់យុវតីខ្មែរមួយចំនួនតូច ដែលចូលចិត្តស្លៀកពាក់សិចស៊ីចូលក្នុងវត្តអារាមនាឱកាសបុណ្យភ្ជំបុណ្ឌនេះ ហើយក៏ចង់ដាស់តឿនឱ្យកូនខ្មែរកុំភ្លេចវប្បធម៌របស់ខ្លួនដូចជាការស្លៀកពាក់សម្លៀកបំពាក់ហូល ផាមួង ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ និងកុំជ្រួលជ្រើមតាមការលំហូរចូលនៃសិល្បៈបរទេសដូចជាចង្វាក់រាំបែកស្លុយជាដើម ។

ចង់ដឹងថា អត្ថន័យបទចម្រៀងទាំងមូលល្អប៉ុណ្ណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះ ៕
សហការី KBN