បេក្ខជនដែលជាប្អូនកុមារតូចៗអាយុក្រោម ១៤ ឆ្នាំ ជាច្រើនបានមកបញ្ចេញសមត្ថភាពជាហូរហែរដើម្បីទាក់ គ្រូបង្វឹកឲ្យជ្រើសយកខ្លួនដើម្បីបានទៅវគ្គបន្ត ដែលអ្នកខ្លះក៏បានសមបំណង ឯអ្នកខ្លះក៏ត្រូវត្រលប់ទៅវិញទាំងទឹកភ្នែក។

នៅក្នុងសប្តាហ៍ទី ៥ នេះបេក្ខជនដ៏លេចធ្លោមួយរូបដែលមិនត្រឹមតែច្រៀងបានយ៉ាងរណ្តំចិត្តនោះទេ ថែមទាំង មានរូបសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង។ ប្អូនស្រី អ៊ុំឆេង យុត្តិការ មានអាយុ ១៤ ឆ្នាំ មកពីខេត្តរតនៈគីរី បានបកស្រាយបទចម្រៀងបែបយុវវ័យមួយបទគឺ ’’មាននឹកអូនទេ’’ ដែលតាមរយៈសំឡេងដ៏រងំរបស់ប្អូនស្រីបាន ឆក់យកអារម្មណ៍គ្រូបង្វឹកទាំងបីឲ្យបែរមករកប្អូនដើម្បីដណ្តើមចូលក្រុមរៀងខ្លួន។

ទីបំផុតប្អូនស្រីបានជ្រើសយកគ្រូបង្វឹក សួស វីហ្សា ធ្វើជាគ្រូបង្វឹករបស់ខ្លួន។ កម្មវិធី The Voice Kids Cambodia បានមកដល់សប្តាហ៍ចុងក្រោយនៃវគ្គ Blind Audition នារាត្រីនេះហើយ។ រង់ចាំមើលទាំង អស់គ្នាថាតើយប់នេះប្អូនៗណាខ្លះនឹងអាចឆ្លងទៅវគ្គបន្តទៀតបាន? កុំភ្លេច ម៉ោង ៨ យប់នេះ!

ទស្សនាវីដេអូខាងក្រោម៖