ទួ​ក​គី ៖ អ្នកស្រី ស្រួ​ង ភា​វី កីឡាការិនី​ស្នូកឃ័រ (​ប៊ី​យ៉ា​) របស់​កម្ពុជា បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មក​ដល់​ពេល​នេះ នៅ​សល់​តែ​កីឡាការិនី ៤​នាក់​ទេ ដែល​ត្រូវ​ប្រជែង​គ្នា​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​ជើងឯក​ពិភពលោក​នារី ២០១៨ នៅ​ទីក្រុង IZMIR ប្រទេស​ទួ​ក​គី ។

កីឡាការិនី ដែល​ត្រូវ​គេ​គិត​ថា អាច​លើក​ពាន​ពីរ​រូប Orie Hida មក​ពី​ជប៉ុន និង Therese Klompenhouwer មក​ពី​ហូ​ឡង់​, ជើងឯក​ម្ចាស់ផ្ទះ Gülsen Degener និង​អ្នក​ចំណូល​ថ្មី​កម្ពុជា ស្រួ​ង ភា​វី ត្រូវ​ជួប​គ្នា​ដើម្បី​សម្រេច​ជើងឯក ។

ស្រួ​ង សុភា​វី ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កីឡាការិនី​ដៃ​ថ្មី​ដ៏​អា​ស្ចា​រ្យ ដែល​បាន​ចាប់ផ្តើម​អាជីព​កីឡា​នេះ​ប្រមាណ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ហើយនឹង​ត្រូវ​គេ​ចាត់ជា​អ្នក​ដែល​មាន​ទេព​កោសល្យ​ល្អ​បំផុត សម្រាប់​អ្នក​ជំនាន់​ក្រោយ ។

ពិភពលោក កំពុង​រង់ចាំ​មើល​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​រូប​នេះ អាច​បន្ដ​ទម្លាក់​កីឡាការិនី​ជើង​ខ្លាំង​ជប៉ុន​, កីឡាការិនី​ម្ចាស់ផ្ទះ​ទួ​ក​គី ឬ ហូ​ឡង់ ដែល​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​បាន​ទេ ?