ថៃ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថៃ មានការរំលែកយ៉ាងច្រើននាក់ ជាមួយវីដេអូឃ្លីបបង្ហាញពីសកម្មភាព របស់ប្ដីប្រពន្ធមួយគូឈ្លោះគ្នា ហើយក្នុងនោះស្ត្រីជាប្រពន្ធថែមទាំង គំរាមសម្លាប់ប្ដីថែមទៀតផង ។

ចំពោះសកម្មភាពខាងលើនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនអស់សំណើច តែផ្ទុយទៅវិញ វាជារឿងធំមួយដែលល្មើសនឹងច្បាប់គ្រប់គ្រងបច្ចេកវិទ្យា ឆ្នាំ ២០០៧ ដោយមិនគួរបង្ហោះករណីហិង្សានេះ នៅលើ អ៊ិនធឺណេត ហើយអាចនឹងជាប់ទោស ចំនួន ២ករណីផ្សេងទៀត ក្នុងនោះមានដូចជា ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ អាចជាប់ទោសរហូតដល់ ៦ខែ ពិន័យជាទឹកប្រាក់លើសពី ៦០០០បាត និង គ្រប់គ្រងអាវុធខុសច្បា់ក្នុងផ្ទះ ។ នេះបើយោងតាមការអះអាងពីសំណាក់មេប៉ូលិសថៃ ។

ក្រៅពីនេះ សមត្ថកិច្ចថៃក៏បានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួន មុននឹងចង់បង្ហោះអ្វីនៅលើអ៊ិនធឺណេត ត្រូវប្រាកដថា ការបង្ហោះនោះមិនប៉ះពាល់ដល់សីលធម៌ សន្តិសង្គម និងជាពិសេសមិនប៉ះពាល់ដល់សតិអារម្មណ៍របស់ក្មេង ក៏ដូចជាយុវវ័យជាដើម ៕
សហការី KBN
ប្រភព៖ mthai