ភ្នំពេញ៖ ជនជាតិចិន២នាក់ ផ្នែកពិព័រណ៍ពាណិជ្ជកម្ម ចិន អាស៊ានលើកទី១៥ត្រូវបានចោរឆក់កាបូបយកលុយអស់ជាង៣ពាន់ដុល្លារនឹង លិខិតឆ្លងដែនចំនួន២ បង្កឱ្យ មានការភ្ញាក់ផ្អើលកាលវេលម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់ ចិន តុង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងនឹងផ្លូវរថភ្លើង ភូមិ ក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនជាតិចិនទាំង២នាក់ ជា ផ្នែក ពិព័រណ៍ពាណិជ្ជកម្មចិន អាស៊ានលើកទី១៥ សម្ភារៈដែលជនសង្ស័យឆក់ កាបូកយួរ មួយដោយនៅក្នុងនោះមាន លុយដុល្លារចំនួនជាង៣ពាន់ដុល្លារ និងលិខិតឆ្លងដែនចំនួន២ ។

តាមប្រភពព័ត៌មានពីជនជាតិចិនខាងលើ តាមរយៈអ្នកបកប្រែជាភាសាខ្មែរ បាននិយាយថានៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់បានចេញពីអូឡាំពិក ដោយជិះតាម រ៉ឺម៉កកង់បី មកមុខប្រលានយន្តហោះ អន្តរជាតិភ្នំពេញដើម្បីមកសំរាកនៅផ្ទះសំណាក់ ពោធិ៍ចិនតុង ។

លុះមកដល់មុនផ្ទះសំណាក់ខាងលើ គាត់បានចុះពីលើម៉ូតូរ៉ឺម៉កកង់បីភ្លាមៗដោយពួកគាត់ដៃកាន់កាបូប បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះឆក់កាបូបពីគាត់តែម្ដងហើយជិះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទាក់ទងអ្នកបកប្រែភាសាចិន ដើម្បីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយស៊ើប អង្កេតរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕