ភ្នំពេញ ៖ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឆក់ មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបដៃ​ពណ៌​ខ្មៅ​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​២៩៤ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ ។

ជនសង្ស័យ​មានឈ្មោះ ម៉​ន សំនៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦០E0Z ផ្លូវ​លេខ​១២២ ក្រុម​៧០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ ម៉េ​ង វិមាន​តារា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​បេតុង ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៥ កញ្ញា កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ទិ​ត​ហួរ ផ្លូវលំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បាន​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​ខ្លី មួយ​ដើម​ម៉ាក GLOCK19 ពណ៌​ខ្មៅ លេខ AAMY860 ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក​ចំនួន និង​បង់​អាវុធ​ខ្លី​ចំនួន​មួយ មាន​គ្រាប់​ចំនួន​៤ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង វិមាន​តារា ហើយ​សមត្ថកិច្ច បាន​ឃាត់​យក​មក​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។

សូម​បញ្ជាក់​ថា សម្ភារៈ​របស់​លោក​អធិការរង​ខណ្ឌមានជ័យ ដែល​បាត់បង់​នោះ រួម​មាន ៖ អាវុធ​ខ្លី​ម៉ាក GLOCK19 ពណ៌​ខ្មៅ លេខ​AAMY860 ផលិត​នៅ​ប្រទេស​អា​មេ​រិ​កមួយ​ដើម​, បង់​អាវុធ​ខ្លី​ចំនួន​មួយ​, គ្រាប់​ចំនួន​១៥, ទូរ​សព្ទ័​ដៃ​ម៉ាក Samsung Galaxy S9 ពណ៌​ខ្មៅ​, បណ្ណ​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ 2AC- 8798, បណ្ណ​បើកបរ​ចំនួន​១, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១, កាត ATM ចំនួន​៤​សន្លឹក​, ប្រាក់​រៀល​ចំនួន ៤​លាន​រៀល និង​ប្រាក់​ដុល្លារ ២០​ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ។

សូម​រម្លឹក​ឡើង​វិញ​ថា ចោរឆក់​កាបូប​លោក​អធិការរង​ខណ្ឌមានជ័យ ដោយ​ទាំង​កាំភ្លើងខ្លី​១​ដើម