ខេត្តកណ្តាល៖ យុវតីរូបស្រស់ស្អាតម្នាក់បានចេញបាត់ពីផ្ទះ១យប់ មិនដឹងជាទៅដល់ណា ធ្វើឲ្យក្រុមគ្រួសារ ជ្រួលច្របល់តាមស្វែងរក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិស្វាយរលំ២ ឃុំស្វាយរលំ ស្រុកស្អាង។

ប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា យុវតីដែលបាត់ខ្លួន ដោយមិនដឹងមូលហេតុនោះ ឈ្មោះ យោគ សវណ្ណដា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិស្វាយរលំ២ ឃុំស្វាយរលំ ស្រុកស្អាង។ កន្លងមក នាងមិនធ្លាប់ទៅណាមកណា ដោយគ្មានដំណឹងបែបនេះឡើយ។ លុះមដល់ថ្ងៃខាងលើ ស្រាប់តែនាងបានចាកចេញពីផ្ទះ ដោយមិនបានផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងទាល់តែសោះ។ សូម្បីតែទូរស័ព្ទ ក៏ពួកគាត់មិនអាចទាក់ទងបាន ទើបធ្វើឱ្យក្រុមគ្រួសារភ័យព្រួយយ៉ាងខ្លាំងពីសុវត្ថិភាពរបស់នាង មិនដឹងថា កូនស្រី មានសុខទុក្ខយ៉ាងណាឡើយ។

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់យុវតីខាងលើ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានប្រទះឃើញយុវតី ដែលមានភិនភាគ ដូចនៅក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារ តាមលេខទូរស័ព្ទ ០៨៧ ២៣២ ៣២៣ និង០១២ ២៣១ ០១០៕