ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ សំ សុខា សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ដោយសារ​តែ​បាន​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំ​រិ​ន កន្លង​ទៅ នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ បាន​សរសេរ​លិខិត​សុំ​អភ័យទោស​មួយ​ច្បាប់ ដើម្បី​ស្នើ​សុំ​លោកនាយក​រដ្ឋមន្ត្រី ជួយ​លើកលែងទោស ឬ​ប​ន្ថូ​រ​បន្ថយទោស បន្ទាប់​ពី​បានដឹង​ពី​កំហុស​របស់​ខ្លួន ដែល​ប្រព្រឹត្ត​កន្លង​មក ។

សូម​បញ្ជាក់​ថា ​ស្ត្រី​ឈ្មោះ សំ សុខា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ តាំងពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​មក​ម្ល៉េះ ។ នាង​ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចោទប្រកាន់ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល ពី​បទ «​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​» ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៧​។

លិខិត​សុំ​អភ័យទោស​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ដូច​ខាងក្រោម​នេះ​៖