ហ្វេសប៊ុក៖ ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Mey Siv ដែលជាម្ចាស់ហាងកាហ្វេល្បីឈ្មោះមួយបានបង្ហោះសារទាក់ទងនឹងការមិនពេញចិត្តចំពោះកិរិយារបស់ភ្ញៀវមួយក្រុម ដែលតែងតែទៅផឹកកាហ្វេក្នុងហាងរបស់ខ្លួន ព្រមទាំងបានយកឧបករណ៍ប្រើប្រាស់នានា ជាពិសេសម៉ាស៊ីនព្រីមឯកសារ ចូលទៅសាកភ្លើងផងដែរ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេរយ៉ាងដូច្នេះថា «ចង់សុំយោបល់ម្នាក់មួយម៉ាត់មក ពួកគាត់ជាភ្ញៀវ ភ្ញៀវ=ស្តេច តែពួកគាត់មកអង្គុយផឹងកាហេ្វរាល់ថ្ងៃ ហេីយកុំព្យូទ័រ សាកថ្ម មិនតែប៉ុណ្ណោះគាត់យកម៉ាសុីន print មកprintរាល់ថ្ងៃតែម្តង ព្រោះកុំព្យូទ័រ និងទូរសព្ទ័ សាកថ្ម ខាងខ្ញុំមិនដែលហាមឃាត់ទេ តែមិនដឹងគាត់គិតម៉េចគាត់មក print រាល់ថ្ងៃចឹង ក្នុងមួយថ្ងៃយ៉ាងតិច3ម៉ោង សំខាន់យកអាឡូភ្លេីងមកទៀត » ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបញ្ជាក់ទៀតថា «សុំបញ្ចាក់ខាងខ្ញុំហួសពីទូលាយទៀត គាត់ទេីបតែមកជាង1ខែនិង រាល់ថ្ងៃ ឈប់តែម៉ោងបាយថ្ងៃទេ ហេីយមកវិញ» ។
ក្រោយពីមានការបង្ហោះសារខាងលើនេះហើយ មានមនុស្សជាច្រើនបានចែករំលែកបន្តបន្ទាប់ ព្រមទាំងមានមនុស្សភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះសារមួយនេះ ដែលពួកគេលើកឡើងថា នេះជាឥរិយាបថមិនសមរម្យមួយរបស់អ្នកគ្រប់គ្រងហាង ប្រសិនបើមិនពេញចិត្តនឹងភ្ញៀវទាំងនោះទេ គួរតែឱ្យបុគ្គលិកទៅប្រាប់ ឬដាក់បម្រាមជាដើម មិនគួរណាមកបង្ហោះលើហ្វេសប៊ុកដូចនេះទេ ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រម្ចាស់គណនីហ្វេសប៊ុកខាងលើដែរ ដោយរវាងអ្នកមិនពេញចិត្ត និងអ្នកពេញចិត្ត បានបង្ហាញយោបល់រៀងៗរហូតបង្កើតបានជាប្រធានបទក្ដៅមួយ លើបណ្ដាញសង្គមហ្វេសប៊ុក ៕
ចុះប្រិយមិត្ត KBN យល់យ៉ាងណាដែរ ?